ជាតិ
លោក រ៉ុង ឈុន មើលឃើញថា ការបោះឆ្នោតព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន
25, Feb 2024 , 11:59 am        
រូបភាព
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៥ កុម្ភៈនេះ ប្រព្រឹត្តទៅដោយរលូន និងមានដំណើរការល្អ។ លោក រ៉ុង ឈុន ដែលបានចុះសង្កេតការណ៍នៅមណ្ឌលភូមិភាគ៣ នាមជ្ឈមណ្ឌល​គរុកោសល្យភូមិភាគ​ខេត្តកណ្ដាល បានកត់សម្គាល់ឃើញថា ការរៀបចំមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងល្អប្រសើរ។ បើតាមលោក រ៉ុង ឈុន ការបោះឆ្នោតព្រឹទ្ធសភាបែបអសកលនេះ មានសារៈសំខាន់ណាស់ សម្រាប់ស្ថាប័នកំពូលរបស់ជាតិ។
 
អង្គបោះឆ្នោត មានតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង ដែលមានអ្នកបោះឆ្នោតសរុប ១១,៧៤៧ នាក់។ការបោះឆ្នោតព្រឹទ្ធសភានេះ មានគណបក្ស៤ ចូលរួមប្រកួតប្រជែងគ្នា ក្នុងនោះគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ។

Tag:
 នយោបាយ
  បោះឆ្នោត
  រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com