ជាតិ
ព័ត៍មានសុខភាព
សុខភាព
លែង​ព្រួយ​រឿង​ជំងឺ​បេះដូង​មួយ​ជីវិត បើ​អ្នក​បរិភោគ​អាហារ​ទាំងនេះ​ទៀងទាត់
26, Feb 2024 , 10:59 pm        
រូបភាព
ការ​កើត​មាន​គ្រោះថ្នាក់ ភ្លាម​ៗ​ដោយ​ជំងឺ​បេះដូង វា​អាច​កើតឡើង​ភាគច្រើន​ទៅ​លើ​មនុស្ស​វ័យ​ជំទង់ ក៏​ដូច​ជា​វ័យក្មេង​ជាង​នេះ។ ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ជា​ច្រើន​ស្លាប់ បណ្តាល​មក​ពី​ការ​គាំងបេះដូងភ្លាម​ៗ។
 
មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​គាំងបេះដូង ​មាន​ដូច​ជា​៖ វ័យ​ចំណាស់​, លើសឈាម​, ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​, ជំងឺ​ទឹកនោមផ្អែម​, ការ​ទទួលទាន​បារី​, ធាត់​ខ្លាំង​, ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​បេះដូង ឬ​ស្លាប់ភ្លាម​ៗ ដែលគ្រោះថ្នាក់​នេះ​ អាច​ប្រឈម​ខ្ពស់​ក្នុង​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ពេក។
 
គាំងបេះដូង ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត ហើយ​វា​តែង​កើតឡើង​នៅ​ពេល​ដែល​សរសៃឈាម​ស្ទះ ​មិន​អាច​បញ្ជូន​ឈាម​ទៅ​កាន់​បេះដូង​បាន​។ មូលហេតុ​ចម្បង​នៃ​ជំងឺ​នេះ បង្ក​ឡើង​ដោយសារ​តែ​ភាព​តានតឹង កង្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​រស់នៅ​គ្មាន​ផា​សុកភាព​ជាដើម​។
 
ទោះជា​យ៉ាង​ណា ​ជំងឺ​បេះដូង​អាច​ការពារ​បាន​ពេញ​មួយ​ជីវិត បើ​អ្នក​ទទួលទាន​អាហារ​៥​ប្រភេទ​ជា​ប្រចាំ ព្រោះ​វា​អាច​ជួយ​លាង​សម្អាត​សរសៃឈាម​បាន​យ៉ាង​ល្អ​។
 
១.​តែ​បៃតង
ភេសជ្ជ​:​មួយ​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ដែល​អាច​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​ជំនួយ​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ​។ ទទួលទាន​តែ​បៃតង​មួយ​ថ្ងៃ ២​ពែង​ជា​ប្រចាំ អ្នក​នឹង​ទទួល​បាន​សុខភាព​ល្អ​។
 
២.​រមៀត
គ្រឿងទេស​មួយ​ប្រភេទ​នេះ សម្បូរ​ទៅ​ដោយ​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​កោ​សិ​កា និង​ស្តុក​ជាតិ​ខ្លាញ់​ម្យ៉ាង ដែល​អាច​ជួយ​ឲ្យ​ឈាម​រត់​បាន​ល្អ​។
 
៣.​ផ្លែ​ប៊ឺ​រ
ការ​ទទួលទាន​ផ្លែ​ប៊ឺ​រ អាច​ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​រាង​កាយ និង​រក្សា​សរសៃឈាម​បេះដូង ​ឲ្យ​មាន​សុខភាព​ល្អជា​និច្ច​។
 
៤.​ទឹកក្រូច
ទឹកក្រូច​ច្របាច់​ស្រស់​ៗ មាន​ផ្ទុក​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ការពារ​សរសៃឈាម​មិន​ឲ្យ​ខូច និង​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ធម្មតា​។ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ទឹកក្រូច​មួយ​ថ្ងៃ ២​កែវ អ្នក​នឹង​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​ជំងឺ​បេះដូង​។
 
៥.​ឪឡឹក
ផ្លែ​ឈើ​ដែល​មាន​ភាព​ពេញ​និយម​បំផុត​នា​រដូវក្តៅ​ប្រភេទ​នេះ អាច​ជួយ​ជំរុញ​ដល់​ការ​ផលិត អុកស៊ីត​(oxide) និង​រក្សា​សរសៃឈាម​ឲ្យ​ស្អាត​ជា​និច្ច​។
 
តែ​ទន្ទឹម​នឹង​នេះ​​ដែរ កុំ​ភ្លេច​ទទួលទាន​អាហារ​ដែល​មាន​ផា​សុកភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ដើម្បី​ជួយ​ពង្រឹង​ឲ្យ​បេះដូង​កាន់តែ​មាន​សុខភាព​ល្អ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com