កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន តែងតាំងលោក Saintfiet ដែលជោគជាំក្នុងបាល់ទាត់អាហ្វ្រិក ជាគ្រូបង្គោល
27, Feb 2024 , 11:12 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន (PFF) នៅថ្ងៃទី២៦ ខែកុម្ភៈ ប្រកាសតែងតាំងលោក Tom Saintfiet ជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្វីលីពីន។ បុរសសញ្ជាតិបែលហ្ស៊ិក រូបនេះ ធ្លាប់ជាអ្នកជំនាញបច្ចេកទេស និងជាគ្រូបង្វឹកក្រុមនៅប្រទេសអាហ្វ្រិកជាច្រើនលើសលុប។


លោក Saintfiet នឹងត្រូវចូលជំនួសតំណែងលោក Michael Weiss ដែលបានចាកចេញពីការងារដឹកនាំក្រុមហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០២៣។ ដោយឡែក លោក Saintfiet ចូលកាន់តំណែងគ្រូហ្វីលីពីន បន្ទាប់ពីចុះចេញពីតំណែងគ្រូ ហ្គាំប៊ី ដោយសារមិនអាចជួយក្រុមនេះឆ្លងផុតវគ្គ១៦ក្រុម ពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោមថ្វីជើងម្ចាស់ជើងឯក៥ជំនាន់កាមេរូន។
  


Sainfiet វ័យ៥០ឆ្នាំ បានជួយក្រុមហ្គាំប៊ី បង្ហាញខ្លួនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួត Cup of Nations ដែលធ្វើឡើងនៅប្រទេសកាមេរូនឆ្នាំ២០២២ ហើយបានដឹកក្រុមប្រទេសដ៏តូចមួយនេះឆ្ពោះទៅរកការរឱ្យចាប់អារម្មណ៍តាមរយៈការយកឈ្នះគូប្រជែងខ្លាំងៗ។
 
ក្រោយរួមរស់ជាមួយហ្គាំប៊ី៦ឆ្នាំ បន្ទាប់ពីដឹកនាំក្រុមអាហ្វ្រិកជាច្រើនដូចជា ម៉ាឡាវី អេត្យូពី ស៊ីមបាវ៉េ ណាមីប៊ី តូហ្គោ និងក្រុមជាច្រើនទៀត ត្រូវទៅដឹកនាំក្រុមហ្វីលីពីន។ មកកាន់អាស៊ីអាគ្នេយ៍ លោក Saintfiet ត្រូវបានគេរំពឹងថានឹងដឹកនាំក្រុមរហស្សនាម Azkals ក្នុងយុទ្ធនាការជម្រុះ FIFA World Cup ឆ្នាំ ២០២៦ និង AFC Asian Cup  ឆ្នាំ២០២៧៕
 

Tag:
 PFF
  Tom Saintfiet
© រក្សាសិទ្ធិដោយ thmeythmey.com