ជាតិ
ថ្ងៃទី២៧ កុម្ភៈ ជាថ្ងៃកាន់ទុក្ខ ព្រះសពសម្ដេចមហាសង្ឃរាជ ទេព វង្ស
27, Feb 2024 , 12:29 pm        
រូបភាព
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេងព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបពីវត្តឧណ្ណាលោម-Unnalom Pagoda
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេងព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបពីវត្តឧណ្ណាលោម-Unnalom Pagoda
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រះសពរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេងព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។


សម្ដេច ហ៊ុន ម៉ាណែត ដែលបានសម្រេចយកថ្ងៃកាន់ទុក្ខផ្លូវការនេះ បានបន្ថែមថា គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ និងឯកជនទាំងអស់ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ។
 
គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ រួមទាំងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង ។
  
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេងព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបពីវត្តឧណ្ណាលោម-Unnalom Pagoda

សូមរំលឹកថា ក្នុងមួយព្រះជន្ម របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ពិសេសសម្ដេច បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា។ 
 
សម្ដេចបានយាងចូលទិវង្គត នៅវត្តឧណ្ណាលោម នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩៣ព្រះវស្សា៕
 

Tag:
 សម្ដេចសង្ឃ
  ព្រះសង្ឃ
  ព្រះសព​
  កាន់ទុក្ខ
  សម្ដេច ទេព វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com