ជាតិ
អត្ថបទពាណិជ្ជកម្ម
TADA ទៅដល់ប្រទេសថៃហើយ
28, Feb 2024 , 5:59 pm        
រូបភាព
(ទីក្រុងបាងកក ប្រទេសថៃ) ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤៖ TADA ជាក្រុមហ៊ុនផ្ដល់នូវសេវាកម្មកក់ហៅការធ្វើដំណើរដែលគ្មានកម្រៃជើងសារ និងមានទីស្នាក់ការកណ្តាលនៅប្រទេស សិង្ហបុរី មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាសាធារណៈនូវពិធីសម្ពោធជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសថៃ នៅថ្ងៃនេះ។ អ្វីដែលមិនគួរមើលរំលងនោះគឺ ការដាក់ឱ្យដំណើរការនេះថែមទាំងមានផ្តល់ជូនជារង្វាន់ដែលគ្មានដែនកំណត់ និងការបញ្ចុះតម្លៃសម្រាប់អ្នកប្រើប្រាស់ថ្មី។ ការសម្ពោធជាផ្លូវការនេះបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ TADA ចំពោះប្រទេសនេះ និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ខណៈបច្ចុប្បន្នក្រុមហ៊ុនត្រូវបានបណ្តាក់ទុនយ៉ាងពេញលេញ ចំពោះភាពជោគជ័យនាពេលអនាគតរបស់ខ្លួននៅក្នុងប្រទេសថៃ។

ការដាក់ឱ្យដំណើរការនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់ TADA ក្នុងការផ្ដល់ជូននូវការធ្វើដំណើរ ដែលមានភាពងាយស្រួលចំពោះអតិថិជន និងការបង្កើនប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ចំពោះអ្នកបើកបរ។ TADA រក្សាបាននូវទីផ្សារភាគហ៊ុន ដែលបន្តរីកចម្រើនជាបន្តបន្ទាប់ ក្រោយ ៥ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី កម្ពុជា និងវៀតណាម ដោយបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ជូននូវការដឹកអ្នកដំណើរប្រកបដោយគុណភាពខ្ពស់ និងដំណើរការទៅបានដោយរលូន។
 
លោក Sean Kim នាយកប្រតិបត្តិក្រុមហ៊ុន TADA បានមានប្រសាសន៍ថា៖ «គោលការណ៍ចម្បងរបស់ TADA នៅប្រទេសថៃ មិនត្រឹមតែផ្តោតលើការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការរួមបញ្ចូលសេវាកម្មរបស់យើងយ៉ាងរលូនក្នុងប្រទេសនេះផងដែរ។ ក្រុមការងារប្រចាំនៅប្រទេសថៃរបស់យើង ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០២៣ ហើយគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន  ក្នុងការផ្តល់សេវាកម្មដែលត្រឹមត្រូវសម្រាប់តម្រូវការរបស់ប្រទេស។ ការពង្រីកនេះ គឺមិនត្រឹមតែផ្តោតទៅលើការយល់ដឹងបន្ថែមទេ ប៉ុន្តែផ្តោតសំខាន់ទៅលើការនិយាយអំពីការនាំយកចក្ខុវិស័យរបស់យើងនូវការតភ្ជាប់យ៉ាងរលូន ដើម្បីទទួលបានជោគជ័យជាផ្លែផ្កា»។



TADA គឺជាផ្នែកមួយនៃក្រុមហ៊ុនធំ MVLLABS ដែលត្រូវបានបង្កើតឡើងដោយលោក Kay Woo។ ទន្ទឹមនឹងនេះផងដែរ នេះគឺជាក្រុមហ៊ុនដែលបានបង្កើតយានយន្តអគ្គិសនី ONION ហើយបានបញ្ចប់គម្រោងសាកល្បងដោយជោគជ័យជាមួយ ក្រុមហ៊ុន CP Group របស់ប្រទេសថៃ។
 
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្មវិធីនៃការផ្តល់ជូនជាពិសេសដល់អ្នកប្រើប្រាស់ថ្មីជាមួយនឹងប័ណ្ណបញ្ចុះ តម្លៃ ៨០បាត  សម្រាប់ការជិះលើកដំបូង ដោយប្រើកូដ “IJOLNZ” ក្នុងអំឡុងពេលចុះឈ្មោះ [Referral Code: IJOLNZ]។ អ្នកប្រើប្រាស់ដែលណែនាំមិត្តភ



ក្តិថ្មីៗ ឲ្យជ្រើសយកមធ្យោបាយធ្វើដំណើរ តាមរយៈការប្រើប្រាស់ TADA នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ ៦០បាត សម្រាប់មិត្តភក្តិម្នាក់។
 
TADA ក៏នឹងមានប្រូម៉ូសិនពិសេសសម្រាប់អ្នកប្រើប្រាស់ប្រចាំប្រទេសកម្ពុជាទាំងអស់ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥០បាត សម្រាប់ការជិះ TADA នៅប្រទេសថៃដោយប្រើប្រូម៉ូកូដ “KHBKK” ។ អ្នកជិះអាចប្តូរយក ៥០បាត ពេលកក់ជិះម្ដងៗ សម្រាប់ការជិះសរុបរហូតដល់ ៣ដង។ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤។
 
ក្នុងនាមជាប្រតិបត្តិករដែលបង្ហាញឲ្យឃើញ និងអាចទុកចិត្តបាន TADA គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកក់ជិះធ្វើដំណើរ ទាំងប្រាំ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយអាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) និងបានផ្ដល់នូវមធ្យោបាយ ធ្វើដំំណើរងាយស្រួលដល់អតិថិជន នៅក្នុងប្រទេសនេះអស់រយៈពេលជាង ៥ឆ្នាំ មកហើយ។ ការចូលរួមរបស់ TADA ជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃ (DLT) បានចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ ហើយត្រូវបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដោយ DLT នៅដើមឆ្នាំ២០២៤ នេះ។ ចំណុចសំខាន់នៃវិធីសាស្រ្តពិសេសរបស់ TADA គឺមិនកាត់កម្រៃជើងសារឡើយ។ TADA ត្រូវបានគេរំពឹងថានឹងបង្កើនការ ចុះឈ្មោះអ្នកបើកបរបន្ថែមទៀត ដែលជាការចាប់ផ្ដើមនៃយុគសម័យថ្មីនៃឱកាសគ្មានកម្រៃជើងសារសម្រាប់អ្នកបើកបរថៃ។
 


តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនតាក់ស៊ីឈានមុខគេក្នុងប្រទេសថៃ TADA កំណត់គោលដៅនាំយកអ្នកបើកបរកាន់តែ ច្រើនឡើងតាមរយៈដំណើរការរួមបញ្ចូលគ្នានេះ ដែលបើកទទួលអ្នកចាប់អារម្មណ៍ទាំងអស់ឱ្យទាញយកកម្មវិធី TADA សម្រាប់អ្នកបើកបរ និងចាប់ផ្តើមចុះឈ្មោះ។ អ្នកបើកបរក៏អាចអញ្ជើញទៅកាន់ការិយាល័យ TADA ដែលមានទីតាំងលេខ 2322 ជាន់ទី២, Soi Pracha Songkhro, Din Daeng, Bangkok 10400 ដើម្បីចុះឈ្មោះបានដែរ។
 
TADA ជឿជាក់លើការផ្តល់ជូននូវបទពិសោធធ្វើដំណើរដែលសមរម្យ ដល់មនុស្សគ្រប់គ្នា។ ការសន្យា និងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការសម្រួលបាននូវភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់  គឺជាគោលការណ៍ចម្បងរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃដំបូង។ ជំនួសដោយថ្លៃធ្វើដំណើរ មិនគិតពីកម្រៃជើងសារ (Commission) TADA បានផ្ដល់ជូននូវតម្លៃ ដែលមានស្ថិរភាព (គ្មានការដំឡើងថ្លៃ) និងស្មោះត្រង់ ដល់អ្នកដំណើររបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ នឹងជួយក្រុមហ៊ុនបង្កើតបណ្តាញដឹកអ្នកដំណើរប្រកបដោយតម្លាភាព និងផ្តល់រង្វាន់ផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ។



ការបើកដំណើរការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយរបស់ TADA ក្នុងការប្រែក្លាយសេវាកម្មកក់ហៅការធ្វើដំណើរក្នុងប្រទេសថៃ ទៅជាកន្លែងផ្ដល់នូវទំនុកចិត្តខ្ពស់ជូនអ្នកប្រើប្រាស់ ដោយគិតពីប្រយោជន៍អតិថិជន ជាជាងការរកប្រាក់ចំណេញតែម៉្យាងគត់។ អ្នកបើកបរ TADA គឺជាដៃគូរបស់យើង ហើយ TADA ជឿជាក់ថា ពួកគេគួរតែរីករាយនឹងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។ គោលនយោបាយគ្មានកម្រៃជើងសាររបស់ក្រុមហ៊ុន អ្នកបើកបរអាចបង្កើតលំហូរប្រាក់ចំណូលកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលអ្នកដំណើរអាចរីករាយជាមួយនឹងតម្លៃដែល សមរម្យជាងមុន ដោយមិនខាតបង់ប្រយោជន៍ឡើយ»។នេះបើតាមលោក Sean Kim បានថ្លែងបន្ថែម។
TADA ក៏មានបំណងដាក់ឱ្យដំណើរការសេវាកម្មកក់ហៅការធ្វើដំណើរតាមទោចក្រយានយន្ត (ម៉ូតូ) និងសេវាកម្មផ្សេងទៀត ដែលត្រូវបានគេព្យាករណ៍ថា នឹងចាប់ផ្តើមនៅឆ្នាំ២០២៤នេះ៕
 
(អត្ថបទពាណិជ្ជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com