ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីសម្ពោធជាផ្លូវការ កំពូលរថយន្តទំនើបលំដាប់អភិជន ម៉ូឌែល GN8 របស់ក្រុមហ៊ុន GAC MOTOR Cambodia !
29, Feb 2024 , 10:19 am        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន THH Import Export Co., Ltd បានប្រារព្ធកម្មវិធីបើកសម្ពោធជាផ្លូវការ កំពូលរថយន្តទំនើបលំដាប់អភិជន ម៉ូឌែល GN8 ជារថយន្តសេរីថ្មីរបស់ GAC MOTOR ដែលមានការរចនាទំនើបទាន់សម័យលំ​នាំរថយន្តតាមបែបអនាគត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមហ៊ុន THH IMPORT EXPORT Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនក្នុងស្រុក TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់របស់ GAC ផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០២០ មកម្លេះ ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន TH Group មានអាជីវកម្មសំខាន់ៗចំនួន ៣ប្រភេទរួមមាន ទី១៖ រថយន្ត, ទី២៖ ភោជនីយដ្ឋាន និងអាហារសម្រន់ និងទី៣៖ ហាងលក់ទំនិញរាយជាដើម។
 
ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់ហើយនូវម៉ាកយីហោក្រុមហ៊ុនលក់រថយន្តលំដាប់យក្សចិន GAC Motor មួយនេះហើយ ដែលឈ្មោះពេញ៖ «Guangzhou Automobile Group Co., Ltd.» គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន ដែលមានដើមកំណើតតាំងពីឆ្នាំ ១៩៥៥ មកម្ល៉េះ។ ហើយម៉ាកយីហោ GAC គឺជាម៉ាកយីហោរថយន្តរបស់ ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ J.D Power ៨ឆ្នាំ ជាប់ៗគ្នា ទៅលើផ្នែកគុណភាព ភាពធន់ប្រើប្រាស់បានយូរ និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់របស់អតិថិជន។ បច្ចុប្បន្នម៉ាកយីហោ GAC កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងនៅក្នុងបណ្តាទីផ្សារលក់រថយន្តធំៗជុំវិញពិភពលោក ជាពិសេសនៅតំបន់ អាស៊ី អឺរ៉ុប អាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា។ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនសម្រេចបានការលក់រថយន្តថ្មីរបស់ខ្លូនរហូតទៅដល់ ២,៥០៤,៩៧៥ គ្រឿង។
  


ដោយសង្កេតមើលឃើញអំពីតម្រូវការរបស់អតិថិជនលើរថយន្តបែប ប្រណីត ដែលបំពាក់នូវច្ចេកវិទ្យាទំនើបៗ ប្រភេទ Full Option មានតម្លៃសមរម្យ និងកំណើន នៃការគាំទ្រនូវម៉ាយីហោររថយន្ត GAC ជាបន្តបន្ទាប់ទើបកាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុន GAC MOTOR Cambodia បានសម្ពោធលក់ជាផ្លូវការរថយន្តថ្មី២ ម៉ូឌែល គឺ All New EMKOO និង All-New GS3 EMZOOM ជាប្រភេទ SUV ០៥ កៅអី ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនសំណាក់អតិថិជន។ 
 
យ៉ាងណាមិញកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន GAC MOTOR Cambodia បានរៀបចំកម្មវីធីដ៏ធំអស្ចារ្យមួយ ដែលជារាត្រីនៃកម្មវិធីប្រគល់រថយន្តលំដាប់អភិជន ដែលជាម៉ូឌែលថ្មីមួយទៀត ប្រភេទ MPV VIP ០៧កៅអី គឺ GN8 សេរីឆ្នាំ២០២៤ ចំនួន ៣០គ្រឿង ជូនអតិថិជន ដែលបានកក់សម្រាប់ស្តុកជើងទីមួយកាលពីចុងឆ្នំា ២០២៣។ 
  


លើសពីនេះទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន GAC MOTOR Cambodia ពិតជាមានមោទនភាពមែនទែន ដែលបានរៀបចំនូវកម្មវិធីបើកសម្ពោធលក់ជាផ្លូវការរថយន្តថ្មីមួយទៀតគឺ ម៉ូឌែល GAC GN8 ស៊េរីឆ្នាំ២០២៤ ប្រភេទ MPV ០៧កៅអី ដែលជាកំពូលរថយន្តលំដាប់អភិជន សម្រាប់ដើមឆ្នាំ២០២៤នេះ។ អ្វីដែលកាន់ តែពិសេសទៀតនោះ ប្រទេសកម្ពុជា គឺជាប្រទេសទី៣ នៅលើពិភពលោកដែលទទួលបានសិទ្ធិលក់កំពូលរថយន្ត GN8 ជាផ្លូវការមុនគេផងដែរ ដែលប្រទេសទី១ គឺអារ៉ាប់ ទី២ ភីលីពីន និងទី៣ គឺប្រទេសកម្ពុជាយើងតែម្តង។ 
 
ចំពោះរថយន្ត MPV VIP 07 កៅអី ម៉ូឌែល GN8 សេរីឆ្នាំ ២០២៤ នេះ ត្រូវបានរចនាឡើងថ្មីទាំងស្រុងដោយយកលំនាំតាម សត្វតោ បង្ហាញមកនូវភាពអង់អាច និងឧត្តមភាពខ្ពស់ សម្រាប់អតិថិជនជាអ្នកជំនួញ គ្រួសារលំដាប់អភិជន និងបណ្ដាបុគ្គលល្បីៗ។ វាបានបំពាក់មកនូវគ្រឿងបរិក្ខាប្រណីត «កៅអីប្រភេទ VIP មានមុខងារ massage (ម៉ាស្សាក្តៅ-ត្រជាក់) និង បច្ចេកទេសទំនើបៗ (ប្រព័ន្ធបើកបរ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គ» ដើម្បីផ្ដល់ជូននូវផាសុកភាព និងសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។
  


កម្មវិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌល ដឹ ព្រីមៀរ សែនធឺ សែនសុខ រាជធានីភ្នំពេញ ដោយ មានវត្តមានចូលរួមពីសំណាក់អធិបតី ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនលំដាប់អភិជន និងអ្នកជំនួញជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងបងប្អូនសារព័ត៌មាន ដែលបានទន្ទឹងរង់ចាំនូវការមកដល់នៃ កំពូលរថយន្ត VIP MPV របស់ក្រុមហ៊ុន GAC ម៉ូឌែលនេះ។
 
ក្រុមហ៊ុនបានសង្ឈឹមថា ការនាំចូលនូវរថយន្តម៉ូឌែល GN8 នេះនឹងបំពេញនូវតម្រូវការរបស់ អតិថិជន ដែលនិយមប្រើប្រាស់នូវរថយន្តប្រភេទ MPV ដោយផ្តល់ជាជម្រើសថ្មី សម្រាប់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តទំនើបបែបអនាគត ប្រណីត គុណភាពខ្ពស់ មានប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយ សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ។
  


នាឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនសូមប្រកាសនាំចូល និងលក់ជាផ្លូវការនូវរថយន្តម៉ូឌែល GN8 ស៊េរីថ្មីឆ្នាំ២០២៤ ប្រភេទ MPV ០៧កៅអី កំរិត GX Master ដែលជា Spec. របស់ប្រទេសអារ៉ាប់ ក្នុងតម្លៃត្រឹមតែ ៧៥,០០០ដុល្លារ តែប៉ុណ្ណោះ។
 
គួរបញ្ជាក់ផងដែរថា រាល់ការទិញរថយន្តពី GAC MOTOR Cambodia លោកអ្នកនឹងទទួលបានការធានាគុណភាពរយៈពេលវែងពីរោងចក្រផ្ទាល់រហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដែលជាគោលការណ៍ធានាជាសកល និងទទួលបានការថែរទាំឥតគិតថ្លៃ ២ឆ្នាំ ឬ ២០,០០០ គីឡូម៉ែត្រ ផងដែរ។
  


សូមរំលឹកផងដែរថា GAC មិនត្រឹមតែផលិតឡានយីហោផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតឡានឱ្យម៉ាកយីហោល្បីៗផ្សេងទៀត ក៏ដូចជា ចាប់ដៃគូរួមគ្នា ជាមួយម៉ាកយីហោជាច្រើនទៀតដូចជា GAC Toyota, GAC Honda, GAC Mitsubishi និងGAC AION ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រថយន្តរបស់ GAC ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តលើសពីការប្រើប្រាស់ទូទៅ សរុប ៤លានគីឡូម៉ែត្រឯណោះ។
 
សម្រាប់ព័ត៌មានលម្អិតអំពីរថយន្ត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 095 999 029 / 095 999 268
 
(អត្ថបទពាណិជ្ជកម្ម)















© រក្សាសិទ្ធិដោយ thmeythmey.com