ជាតិ
កម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី មិនមែនសម្រាប់តែចិនឡើយ
29, Feb 2024 , 11:29 am        
រូបភាព
កម្ពុជា គឺទទួលអ្នកវិនិយោគពីគ្រប់ប្រទេស ដោយគ្មានការរើសអើងអ្វីឡើយ។ ច្បាប់វិនិយោគកម្ពុជាបានអនុញ្ញាតឲ្យអ្នកវិនិយោគទាំងអស់ ដោយមានការលើកទឹកចិត្តដូចគ្នាមិនថា វិនិយោគិនមកពីប្រទេសចិន អាម៉េរិក ថៃ ឬប្រទេសផ្សេង។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និយាយបែបនេះមកកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុនអាម៉េរិក Jones Group International នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។


© រក្សាសិទ្ធិដោយ thmeythmey.com