ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាហារនេះ ជួយសុខភាពបេះដូងខ្លាំងណាស់
04, Mar 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយដល់សុខភាពបេះដូងខ្លាំង។ តើមានអ្វីខ្លះទៅ?
  • ក្នុងសណ្តែកដីមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដោយអាចជួយការពារសុខភាពបេះដូងរបស់អ្នកខ្លាំងណាស់។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីនEច្រើនផងដែរ ដោយធ្វើឲ្យសរសៃឈាមរបស់អ្នកមិនងាយរឹងនោះទេ។ ដូចនេះ អ្នកក៏មិនប្រឈមនឹងជំងឺបេះដូងនោះទេ។
  • នៅក្នុងប៉េងប៉ោះមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយការពារដល់សុខភាពបេះដូងរបស់អ្នកខ្លាំងណាស់។ ជាពិសេស ក៏អាចការពារថ្លើម ជំងឺលើសសម្ពាធឈាម ព្រមទាំងជួយឲ្យក្រពះពោះវៀនរបស់អ្នករំលាយអាហារបានល្អផងដែរ។
  • នៅក្នុងផ្លែទទឹម មានផ្ទុកសារធាតុដែលអាចជួយមិនឲ្យសរសៃឈាមរបស់អ្នកកកទៅដោយខ្លាញ់នោះឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយប្រឈមនឹងជំងឺដាច់សរសៃឈាម រួមទាំងជំងឺបេះដូងផងដែរ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com