ជាតិ
អត្ថបទពាណិជ្ជកម្ម
ការបង្ហាញជាផ្លូវការរបស់កំពូលរថយន្ត Range Rover SV Plug In Hybrid ទីមួយ ដែលនាំមកដល់កម្ពុជា
02, Mar 2024 , 10:27 am        
រូបភាព
កាលពីល្ងាចថ្ងៃ២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយ ផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីតាំងបង្ហាញជាផ្លូវការរថយន្ត Range Rover SV PHEV ដំបូងគេបំផុត ដែលត្រូវបាននាំយកមកដល់ប្រទេសកម្ពុជា។ Range Rover SV PHEV ជារថយន្តទំនើបបំផុតប្រចាំឆ្នាំ២០២៤ ហើយត្រូវបានបំពាក់មកជាមួយ បច្ចេកវិទ្យា ចុងក្រោយ ក្រោមការផលិតយ៉ាងម៉ត់ចត់បំផុត ដែលបានធ្វើឡើងនៅគម្រោង «Norea Cove Residence»។
 
រថយន្ត Range Rover មួយនេះមិនត្រឹមតែជារថយន្តប្រភេទ Special Vehicle នោះទេ តែក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Plug In Hybrid Electric Vehicle ដែលនេះជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់អតិថិជនដែលចាប់អារម្មណ៍ រវាងរថយន្តប្រភេទ EV និង Hybrid។ កាន់តែពិសេសទៀតនោះ គឺអតិថិជនអាច Customize និង Modified រថយន្តនេះ តាមការស្រឡាញ់របស់លោកអ្នកបាន រហូតដល់ជាងមួយលានរបៀបឯណោះ។ 
 
អញ្ជើញចូលរួមជាកិតិ្តយសក្នុងកម្មវិធី រួមមាន លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងភ្ញៀវដ៏មានតម្លៃទាំងអស់ ដោយមានការរៀបចំឡើងដោយចុងភៅដ៏ជំនាញ ជាមួយនឹងមុខម្ហូបនីមួយៗសុទ្ធសឹងតែជាម្ហូបដែលបង្កើតឡើងសម្រាប់តែកម្មវិធីមួយនេះតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា គ្រប់រថយន្តដែលជាវពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងស្របច្បាប់តែមួយគត់ពី Land Rover គឺសុទ្ធតែទទួលបានស្តង់ដារសុវត្ថិភាពយានយន្តពីក្រសួងពាណិជ្ជកម្ម ព្រមទាំងទទួលបានការធានាដោយផ្ទាល់ចេញពីរោងចក្រនៃចក្រភពអង់គ្លេស  ហើយអ្នកជំនាញជួសជុលទាំងអស់ក៏ត្រូវបានទទួលការហ្វឹកហាត់យ៉ាងច្បាស់លាស់ពីរោងចក្រ Land Rover ដើម្បីធានាបានថារថយន្តរបស់អតិថិជនទាំងអស់ គឺមានសុវត្ថិភាព និងទំនុកចិត្តនៅតាមដងផ្លូវ៕


















 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com