ជាតិ
២ខែដើមឆ្នាំ កម្ពុជាលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានជាង១១លានដុល្លារ
02, Mar 2024 , 10:59 am        
រូបភាព
សកម្មភាពភ្ញៀវទេសចរចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងគ្រឹះស្ថានអង្គរនាចុងឆ្នាំ២០២៣។
សកម្មភាពភ្ញៀវទេសចរចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងគ្រឹះស្ថានអង្គរនាចុងឆ្នាំ២០២៣។
សៀមរាប៖ រយៈពេល២ខែដើមឆ្នាំ២០២៤ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបមានចំនួនជាង១១លានដុល្លារអាមេរិក ដែលចំនួននេះកើនឡើងជាង៥០ភាគរយធៀបនឹងឆ្នាំ២០២២។
 
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១ ខែមីនា បានបង្ហាញថា ក្នុងខែកុម្ភៈ ទេសចរបរទេសសរុប ១២០,៣១៨នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយគិតជាទឹកប្រាក់ស្មើនឹង ៥,៧៣៦,៦២១ដុល្លារ។ តួលេខសរុប២ខែដើមឆ្នាំ ការលក់សំបុត្រដល់ទេសចរនេះមានចំនួន ២៣៥,៨៥០នាក់ គិតជាទឹកប្រាក់ស្មើនឹង ១១,២៣៤,៦៧៥ដុល្លារ។ 
 
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រនៅកំពង់ផែចុងឃ្នៀស បឹងទន្លេសាបផងដែរ ក្នុងនោះ២ខែដើមឆ្នាំនេះ ការលក់សំបុត្រមានចំនួនជាង២០ម៉ឺនដុល្លារអាមេរិក៕

Tag:
 គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com