ជាតិ
វីដេអូ
ឆ្នាំងអ៊ុតបុរាណ៧គ្រឿង ដែលបានក្លាយវត្ថុតាំងលម្អហាងកាហ្វេ 02, Mar 2024 , 9:40 pm
× ភ្នំពេញ៖ ឆ្នាំងអ៊ុតបុរាណ៧គ្រឿង ត្រូវបានគេដាក់លម្អ នៅក្នុងសាខាហាងកាហ្វេ TEMPLE នៃវិថីឧកញ៉ាជ្រុនយូហាក់(ផ្លូវ២៩៤) សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ឆ្នាំងអ៊ុតចាស់ៗទាំងអស់នេះជាប្រភេទតែមួយ ដែលត្រូវបានផលិតនៅដើមសតវត្សទី២០។ ផ្នែកនីមួយៗដូចជា ឆ្នាំង ក្រប គន្លឹះ និងបង្កាន់ដៃត្រូវបានផលិតអំពីលោហធាតុប្រភេទខុសៗគ្នា។ បង្កាន់ដៃឆ្នាំងអ៊ុត ក៏មានស្រោបឈើពីលើ ដើម្បីកុំឱ្យរលាកដៃ។ កាលពីជាង១០០ឆ្នាំមុន គន្លឹះឆ្នាំងអ៊ុត ដែលប្រើដើម្បីបិទបើកក្របដាក់ធ្យូងនេះ និយមមានរាងជាមាន់គក។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
ឆ្នាំងអ៊ុត ត្រូវបានបង្កើតមុនគេបង្អស់នៅប្រទេសចិន កាលពីប្រហែល ២០០០ឆ្នាំមុន។ ពេលនោះគ្រាន់តែជាដែកមួយផ្ទាំង ជាមួយដងមួយដើម្បីកាន់ប៉ុណ្ណោះ។ គេប្រើវាដោយដាក់នៅក្នុងភ្លើងឱ្យវាក្តៅជាមុនសិន។ ដើមសតវត្សទី១៩ ជនជាតិអឺរ៉ុបបង្កើតឆ្នាំងអ៊ុត ដែលដាក់ធ្យូងខាងក្នុង មានដាក់តាំងនៅហាងកាហ្វេ TEMPLE ។ ឆ្នាំងអ៊ុតបែបនេះ និយមប្រើរហូតដល់ពាក់កណ្ដាលសតវត្សទី២០។ បន្ទាប់មកគេបែរទៅប្រើឆ្នាំងអ៊ុតអគ្គិសនីវិញ រហូតដល់សព្វថ្ងៃនេះ។ ឆ្នាំងអ៊ុតអគ្គិសនី ត្រូវបានបង្កើតចុងសតវត្សទី១៩។ សម័យឥឡូវនេះ ឆ្នាំងអ៊ុតប្រើចំហាយទឹកក្ដៅ ហើយក៏មានឆ្នាំងអ៊ុតឥតខ្សែដែរ៕
Tag:
ឆ្នាំងអ៊ុត
វត្ថុបុរាណ
សម្ភារចាស់ៗ
ហាងកាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com