ជាតិ
អត្ថបទពាណិជ្ជកម្ម
គណៈគ្រប់គ្រងទឹករ៉ែធម្មជាតិអុីលែន រៀបចំទស្សនកិច្ចសិក្សា ជូនដល់និស្សិតប្រមាណ២២៧នាក់
03, Mar 2024 , 11:33 am        
រូបភាព
សៀមរាប៖ និសិ្សត សាស្ត្រាចារ្យ ចំនួន ២២៧នាក់ បានបំពេញទស្សនកិច្ចសិក្សានៅ រោងចក្រផលិតទឹករ៉ែធម្មជាតិអុីលែន នាព្រឹកថ្ងៃទី០២ មីនា ឆ្នាំ២០២៤។ រោងចក្រផលិតទឹករ៉ែធម្មជាតិអុីលែន ដែលមានទីតាំងស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រុមការងាររបស់ទឹករ៉ែធម្មជាតិអុីលែន បានរៀបចំទទួលគណៈគ្រប់គ្រង សាស្រ្តាចារ្យ និសិ្សត ដែលសិក្សា ជំនាញ «គ្រប់គ្រង គណនេយ្យ ទីផ្សារ និង ធនាគារហិរញ្ញវត្ថុ»ពី សាកលវិទ្យាល័យ ស្វាយរៀង ដើម្បីបំពេញទស្សនកិច្ចសិក្សា អំពីប្រភពទឹក ចង្វាក់ផលិតកម្មទំនើបចុងក្រោយបង្អស់ ស្តង់ដាពិភពលោក។
 
ការរៀបចំទស្សនកិច្ចនេះ ក្នុងគោលដៅរួមចំណែក និងលើកស្ទួយដល់ការសិក្សារបស់និស្សិតក្រោមប្រធានបទ «ប្រសិទ្ធភាពនៃការគ្រប់គ្រងខ្សេច្រវាក់ផលិតកម្ម និងសក្តានុពលទីផ្សារ»ដើម្បីស្វែងយល់អោយកាន់តែច្បាស់នូវដំណើរការរបស់អាជីវកម្មរោងចក្រ និងដកស្រង់នូវបទពិសោធន៍មួយកម្រិតទៀត។ 
 
 លោក Kevin Woomer ប្រធានគ្រប់គ្រងទូរទៅ នៃក្រុមហ៊ុន ទឹករ៉ែធម្មជាតិអុីលែន (រូបខាងឆ្វេង)
លោក Kevin Woomer ប្រធានគ្រប់គ្រងទូរទៅ នៃក្រុមហ៊ុន ទឹករ៉ែធម្មជាតិអុីលែន បានធ្វើបទបង្ហាញ និងថ្លែងថា «រោងចក្រផលិតទឹករ៉ែធម្មជាតិអុីលែន បានបើកដំណើរការតាំងពីឆ្នាំ២០២០មកម្លេះ  ផលិតកម្មរបស់យើង​បានដំណើរការដោយស្វៃប្រវត្តិ ប្រើប្រាស់បច្ចេកវិទ្យាពីសហគមន៏អុឺរ៉ុប ស្តង់ដាកម្រិតពិភពលោក ISO 22000 ដែលនាំអោយមានសន្ទុះការគាំទ្រ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។»
 
លោក Kevin Woomer បានថ្លែងបន្ថែមថា «ទឹករ៉ែធម្មជាតិអុីលែន គឺជាទឹករ៉ែធម្មជាតិដំបូងគេ និងតែមួយគត់នៅប្រទេសកម្ពុជា ដែលមានកំរិតpHធម្មជាតិកម្រិតខ្ពស់ជាងគេ។ ការពិសារទឹករ៉ែអុីលែនដែលមានកម្រិត pH8.2 ខ្ពស់ពីធម្មជាតិដូចនេះ បានផ្តល់អត្ថប្រយោជន៏សុខភាពដូចជា៖ បញ្ជុះជាតិអាសុីតក្នុងរាងកាយ សម្រួលចរន្តឈាម និងបេះដូង សម្រួលការឈឺសន្លាក់ និងឆ្អឹងរឹងមាំ បង្កើនស្មារតី និងភាពស្រស់ស្រាយក្នុងរាង្គកាយ»។
 
តាងនាមតំណាងក្រុមហ៊ុន ទឹករ៉ែធម្មជាតិ អុីលែន លោកសូមប្រកាសស្វាគមន៏ចំពោះសាធារណៈជនគ្រប់រូប ដែលមានបំណងចង់ធ្វើទស្សនកិច្ចរោងចក្រផលិតទឹករ៉ែធម្មជាតិអុីលែន សូមធ្វើការទាក់ទងទៅកាន់Facebook Page ផ្លូវការ ELAN MINERAL WATER PH 8.2
 














 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com