ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំថាមិនអី! បើអណ្តាតពណ៌បែបនេះអ្នកជួបបញ្ហាសុខភាពធ្ងន់ធ្ងរហើយ 04, Mar 2024 , 10:59 pm
× នៅពេលឆ្លុះកញ្ជក់ មនុស្សភាគច្រើនមើលតែមុខ និងសក់ខ្លួនឯងប៉ុណ្ណោះ ពួកគេមិនសូវបានពិនិត្យមើលអណ្តាតនោះទេ។ អណ្តាតនេះហើយ ជាកន្លែងដែលបង្ហាញពីបញ្ហាសុខភាពយ៉ាងច្បាស់។ មនុស្សដែលមានសុខភាពល្អប្រាកដ ជាមានអណ្តាតពណ៌ផ្កាឈូកស្រស់។ តែផ្ទុយទៅវិញ បើអណ្តោតមានពណ៌ខ្មៅ លឿង និងស ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម។
១.អណ្តាតពណ៌ខ្មៅ
មនុស្សដែលមានអណ្តាតពណ៌ខ្មៅ គឺបណ្តាលមកពីបាក់តេរី និងមេរោគផ្សិត បានកកើតច្រើនហួសកម្រិតក្នុងខ្លួន។ ប៉ុន្តែអាការបែបនេះ ក៏អាចបណ្តាលមកពីការជក់បារី និងការទទួលទានភេសជ្ជ:មានជាតិអាស៊ីតខ្ពស់ដែរ។
២.អណ្តាតពណ៌លឿង
មនុស្សដែលមានអណ្តាលពណ៌លឿង អាចបណ្តាលមកពីការរលាកនៅកន្លែងណាមួយ ក្នុងរាងកាយរបស់អ្នក។ ម្យ៉ាងទៀត នៅពេលដែលអ្នកមិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ឬជក់បារីក្នុងរយ:ពេលយូរ ក៏អាចបណ្តាលឲ្យអណ្តាតរបស់អ្នកមានពណ៌បែបនេះដែរ។
៣.អណ្តាតពណ៌ស
មនុស្សដែលមានអណ្តាតពណ៌ស អាចបណ្តាលមកពីច្រើនករណី ដូចជា ការប្រើប្រាស់ថ្នាំផ្សះ ការឆ្លងមេរោគផ្សិត ឬកើតជំងឺមហារីកគ្រាប់ឈាមដំណាក់កាលដំបូង៕
© រក្សាសិទ្ធិដោយ thmeythmey.com