ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ច ២០២៤ នៅដើមខែមេសាខាងមុននេះ
04, Mar 2024 , 2:09 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី៤ មីនា ២០២៤៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក នឹងប្រារព្ធព្រឹត្តិការណ៍ «ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម ២០២៤» ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៨យប់ ដែលមានទីតាំងនៅអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ។
 
ពិព័រណ៍នេះនឹងមានការដាក់បង្ហាញជូននូវផលិតផល និងសេវាកម្មលើវិស័យឧស្សាហកម្មយានយន្ត សំណង់ គ្រឿងបន្លាស់រថយន្ត វិស័យសណ្ឋាគារ វិស័យធនាគារ និងធានារ៉ាប់រង វិស័យឧស្សាហកម្មម្ហូបអាហារ សេវាកម្មជួល និងបង់រំលស់ជាដើម និងផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា និងដៃគូពាក់ព័ន្ធជាង ១០០ ក្រុមហ៊ុនរបស់យើងផងដែរ។
 
សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ អាចអញ្ជើញចូលរួមដោយសេរី ដើម្បីសិក្សាស្វែងយល់ និងវាស់ស្ទង់អំពីទីផ្សារពាណិជ្ជកម្ម និង ឧស្សាហកម្មបច្ចុប្បន្ន និងការផ្តល់ជូនសេវាកម្មដ៏ឈានមុនគេរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។
 
ដើម្បីចុះឈ្មោះចូលរួម សូមមេត្តាចូលទៅកាន់លីងខាងក្រោម៖ 
www.rmacambodiaexpo.com


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com