ជាតិ
អត្ថបទពាណិជ្ជកម្ម
អស្ចារ្យណាស់! OPPO Reno11 Series 5G First Sale ទទួលបានមនុស្សចូលរួមយ៉ាងកក្រើកពេញផ្សារទំនើប AEON Mall
04, Mar 2024 , 4:09 pm        
រូបភាព
រយៈពេលមួយសប្តាហ៍ហើយបន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការ OPPO Reno11 Series 5G និងបានបើកឲ្យអតិថិជន Pre-order ពីបណ្តាហាងលក់ទូរស័ព្ទដៃដែលជាដៃគូសហការរបស់ OPPO។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូងរបស់ OPPO Reno11 Series 5G វិញម្តង តើមានអ្វីពិសេសខ្លះទើបនាំគ្នាសម្រុកទៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall I ច្រើនម្ល៉េះ?
 
ដើម្បីអបអរថ្ងៃលក់ដំបូង (First Sale) នៃស្មាតហ្វូន Reno11 Series 5G តារាតំណាងក្រុមហ៊ុន OPPO លោក ថេណា បានផ្តល់កិត្តិយសអញ្ជើញចូលរួមនិងបកស្រាយចម្រៀងពីរោះៗជូនហ្វេនៗដែលបានទៅទស្សនាផ្ទាល់។ រឹតតែពិសេសឃើញថាសម្រាប់ហ្វេនៗក៏បានទទួលកញ្ចប់កាដូពិសេសពី ថេណា ព្រមទាំងមានការចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានកាដូ Free ភ្លាមៗ។ ហើយសម្រាប់អតិថិជនដែលទិញផលិតផលរបស់ OPPO ក្នុងថ្ងៃនោះក៏ទទួលបានបាសប៊្លូធូសទំនើប ១ គ្រឿងភ្លាមៗផងដែរ។
 
 
តោះ! មកដឹងពីលក្ខណៈពិសេសៗរបស់ស្មាតហ្វូន OPPO Reno11 Series 5G ទាំង 3 ម៉ូដែលដែលអ្នកចូលចិត្តថតរូបមិនគួររំលង៖
  • OPPO Reno11 F 5G តម្លៃ $339 បំពាក់នូវកាមេរ៉ា AI Portrait 64MP | ថតវីដេអូ 4K ទាំងកាមេរ៉ាមុខ និងក្រោយ | អេក្រង់ទម្លុះ AMOLED 120Hz | ថាមពលថ្ម 5000mAh | សាកថ្ម រហ័ស 67W SUPERVOOC™ | RAM 16GB (8+8GB) | ROM 256GB ។
  • OPPO Reno11 5G តម្លៃ $449 បំពាក់នូវកាមេរ៉ា Telephoto Portrait 32MP | រចនាបថបែបសរសៃសូត្របៃតងយ៉ាងប្រណីត | LinkBoost ធ្វើឲ្យស្ថេរភាពអ៉ីនធើណេតខ្លាំងជាងគេ | មុខងារកាត់រូបភាពវៃឆ្លាត ។
  • OPPO Reno11 Pro 5G តម្លៃ $599 បំពាក់នូវកាមេរ៉ា Telephoto Portrait 32MP | រចនាបថបែបគុជពណ៌សដ៏ភ្លឺចែងចាំង | សាកថ្មរហ័ស 80W SUPERVOOC™ និងមពលថ្ម 4600mAh | RAM 24GB (12+12GB) | ROM 512GB អេក្រង់កោង 3D កម្រិតកំពូល 120Hz ។
មានលក់ហើយ! អតិថិជនអាចរកទិញ Reno11 Pro $599 | Reno11 5G $449 | Reno11 F $339 ចាប់ពីថ្ងៃនេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាតាបស្ពាយដ៏ស្រស់ស្អាតតម្លៃ $39 ភ្លាមៗ៕
 


















(អត្ថបទពាណិជ្ជកម្ម)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com