ជាតិ
ឆេះផ្ទុះរថយន្ត៣គ្រឿងនៅសៀមរាប , មន្ត្រីជំនាញកំពុងពិនិត្យរកមូលហេតុ
05, Mar 2024 , 10:49 am        
រូបភាព
រថយន្តឆេះ នៅទីតាំងចំណត នាបរិវេណអង្គរ នៅព្រឹកថ្ងៃទី៥ មីនា ២០២៤។ រូបពីរដ្ឋបាលខេត្តសៀមរាប។
រថយន្តឆេះ នៅទីតាំងចំណត នាបរិវេណអង្គរ នៅព្រឹកថ្ងៃទី៥ មីនា ២០២៤។ រូបពីរដ្ឋបាលខេត្តសៀមរាប។
រថយន្តចំនួន៣គ្រឿង បានផ្ទុះឆេះនៅចំណតរថយន្ត នាបរិវេណអង្គរ នាព្រឹកថ្ងៃទី៥ មីនា។ មន្ត្រីជំនាញកំពុងចុះពិនិត្យរកមូលហេតុនៃការផ្ទុះនេះ។ នេះបើតាមលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប។


លោក លី វណ្ណៈ បានបន្ថែមថា ហេតុការណ៍ផ្ទុះនេះ មិនបង្កឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណាម្នាក់ គ្រោះថ្នាក់ឡើយ ក្រៅពីអ្នកបើកបររថយន្តរបួស២នាក់ ក្នុងនោះរបួសកម្រិតស្រាល១នាក់ និងកម្រិតមធ្យម១នាក់ ដែលកំពុងសម្រាកព្យាបាល។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នាយករដ្ឋបាលខេត្តសៀមរាបរូបនេះ បានបន្ថែមថា៖«អត់ប៉ះពាល់ដល់ភ្ញៀវទេសចរទេ តែប៉ះពាល់មនុស្ស២នាក់ ដែលគាត់ជាអ្នកបើកបររថយន្ត ហើយចតរថយន្តក្បែរនោះ ហើយគាត់ឃើញរថយន្តឆេះ ក៏ទៅជួយពន្លត់ ស្រាប់តែផ្ទុះ រងរបួសតែម្ដង»។
 
ចំពោះហេតុការណ៍នៃការផ្ទុះឆេះរថយន្តនេះ មន្ត្រីជំនាញកំពុងសិក្សារកមូលហេតុ។ នេះបើតាមលោក លី វណ្ណៈ។

Tag:
 សៀមរាប
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com