សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើមហាសេដ្ឋីនៅអាស៊ានចំនួន១៥រូប មាននរណាខ្លះ?
06, Mar 2024 , 8:59 pm        
រូបភាព
មហាសេដ្ឋីកំពូលទាំង៦ នៅឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន
មហាសេដ្ឋីកំពូលទាំង៦ នៅឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន
គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ម្ចាស់ក្រុមហ៊ុនថាមពល Bayan Resources របស់ឥណ្ឌូណេស៊ី លោក Low Tuck Kwong បានឈរនៅកំពូលតារាងចំណាត់ថ្នាក់មហាសេដ្ឋីប្រាក់ពាន់លានប្រចាំតំបន់អាស៊ានរបស់សន្ទស្សន៍មហាសេដ្ឋីពាន់លាន Bloomberg។ ប្រាក់ចំណូលរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះមានចំនួន ២៧,២ពាន់លានដុល្លារ។
 
ខាងក្រោមនេះ ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងបំផុតទាំង១៥រូបនៅតំបន់អាស៊ាន ដោយផ្អែកតាមទិន្នន័យរបស់ Bloomberg ៖ 
 
ឥណ្ឌូណេស៊ី 
 
១. លោក Low Tuck Kwong មានទ្រព្យសម្បត្តិសរុប ២៧,២ពាន់លានដុល្លារ។ លោកជាស្ថានិក និងប្រធាន​ក្រុមហ៊ុនថាមពល Bayan Resources ដែល​រុករក​រ៉ែ​ធ្យូងថ្ម​នៅ​​ឥណ្ឌូណេស៊ី។
 
២. លោក Budi Hartono មានទ្រព្យសម្បត្តិសរុប ២៣,៣ពាន់លានដុល្លារ។ លោកជាម្ចាស់គ្រប់គ្រងក្រុមហ៊ុនថ្នាំជក់ Djarum ដែលជាក្រុមហ៊ុនផលិតបារីធំជាងគេទីបីរបស់ពិភពលោក។
 
៣. លោក Michael Hartono មានទ្រព្យសម្បត្តិសរុប ២១,៧ពាន់លានដុល្លារ។ លោកជាបងប្រុសលោក Budi Hartono ដែលគ្រប់គ្រងហ៊ុនផលិតបារី Djarum ដែលទទួលមរតកពីឪពុក។ 
 
៤. លោក Prajogo Pangestu មានទ្រព្យសម្បិត្តិសរុប ២១,៣ពាន់លានដុល្លារ។ លោកជាស្ថាបនិកក្រុមហ៊ុន Barito Pacific Group ដែលធ្វើអាជីវកម្មលើព្រៃឈើ ប្រេង និងឧស្ម័ន ធ្យូងថ្ម និងរ៉ែមាស។​
 
៥. លោក Anthoni Salim មានទ្រព្យសម្បត្តិសរុប ១១ពាន់លានដុល្លារ។ លោកជាប្រធានក្រុមហ៊ុន Salim Group ដែលមានអាជីវកម្មចម្រុះដូចជា អាហារ ការលក់រាយ ធនាគារ ទូរគមនាគមន៍ និងថាមពល។
 
៦. លោក Sri Prakash Lohia មានទ្រព្យសម្បត្តិសរុប ៧,០៧ពាន់លានដុល្លារ។ លោកជាមហាសេដ្ឋីឥណ្ឌូណេស៊ីដើមកំណើតឥណ្ឌា ស្ថានិកនិងប្រធានក្រុមហ៊ុន Indorama Corporation ជាក្រុមហ៊ុនចម្រុះគីមីឥន្ធនៈ និងវាយនភណ្ឌ។ 
 
សិង្ហបុរី 
 
១. លោក Li Xiting មានទ្រព្យសម្បត្តិសរុប ១៥,៨ពាន់លានដុល្លារ។ លោកជាមហាសេដ្ឋី សិង្ហបុរីដើមកំណើតចិនដែលសហស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Mindray ផលិតឧបករណ៍វេជ្ជសាស្ត្រដ៏ធំបំផុតរបស់ចិន។
 
២. លោក Goh Cheng Liang មានទ្រព្យសម្បិត្តិសរុប ១០,៨ពាន់លានដុល្លារ។ លោកជាស្ថានិកក្រុមហ៊ុន Wuthelam Holdings ដែលផលិតថ្នាំលាប និងថ្នាំកូតនៅសិង្ហបុរី។
 
៣. លោក Jason Chang មានទ្រព្យសម្បត្តិសរុប ៦,២៨ពាន់លានដុល្លារ។ លោកជាប្រធានក្រុមហ៊ុនផលិតបន្ទះឈីប Advanced Semiconductor Engineering (ASE) ដែលមានមូលដ្ឋាននៅតៃវ៉ាន់។
 
ម៉ាឡេស៊ី 
 
១. លោក Robert Kuok មានទ្រព្យសម្បត្តិសរុប ១៦,៦ពាន់លានដុល្លារ។ លោកជាអ្នកមានបំផុតនៅម៉ាឡេស៊ីដែលជាម្ចាស់ក្រុមហ៊ុន PPB Group រកស៊ីផ្នែកអចលនទ្រព្យ សណ្ឋាគារ។ 
 
ថៃ 
 
១. លោក Charoen Sirivadhanabhakdi ជាមហាសេដ្ឋីថៃមានទ្រព្យសម្បត្តិសរុប ១១,៤ពាន់លានដុល្លារ។ លោកជាស្ថាបនិកក្រុមហ៊ុន Thai Beverage និងប្រធានក្រុមហ៊ុន TCC Group និង Fraser and Neave, Ltd ។
 
២. លោក Sarath Ratanavadi​ មានទ្រព្យសម្បត្តិសរុប ៩,៧៧ពាន់លានដុល្លារ។ លោកជានាយកប្រតិបត្តិក្រុមហ៊ុន Gulf Energy Development ដែលជាក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតមួយរបស់ថៃ។
 
វៀតណាម 
 
១. លោក Pham Nhat Vuong មានទ្រព្យសម្បត្តិសរុប ៧,៣៤ពាន់លានដុល្លារ។ លោកជាម្ចាស់ក្រុមហ៊ុន VinGroup ដែលរកស៊ីលើអចលនទ្រព្យ រថយន្តអគ្គិសនី ហាងទំនិញលក់រាយ។ 
 
ហ្វីលីពីន 
 
១. លោក Manuel Villar មានទ្រព្យសម្បត្តិសរុប ១០,៥ពាន់លានដុល្លារ។ លោកជាមហាសេដ្ឋី និងជាអ្នកនយោបាយហ្វីលីពីនដែលរកស៊ីផ្នែកអចលនទ្រព្យ។
 
២.​ លោក Enrique Razon មានទ្រព្យសម្បត្តិសរុប ៨,៣ពាន់លានដុល្លារ។ លោកជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន International Container Terminal Services, Inc គ្រប់គ្រងកំពង់ផែដ៏ធំរបស់ហ្វីលីពីន។
 
បច្ចុប្បន្នលោក Jeff Bezos ដែលជាស្ថានិកAmazon មានទ្រព្យសម្បត្តិ ១៩៧ពាន់លានដុល្លារដែលច្រើនជាងលើលោក​ ខណៈលោក Elon Musk មានទ្រព្យសរុបត្រឹម ១៩២ពាន់លានដុល្លារឈរនៅលំដាប់លេខ៣ ។ 

ចំណែកមហាសេដ្ឋីជាប់ចំណាត់ថ្នាក់លេខ២ គឹលោក Bernard Arnault ស្ថានិកក្រុមហ៊ុន LVMH ដែលមានទ្រព្យសម្បត្តិសរុប ១៩៤ពាន់លានដុល្លារ៕ 

Tag:
 Elon Musk
  Jeff Bezos
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com