កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីបាល់ទាត់កំពូលៗ ប្រចាំឆ្នាំ ២០២៤
08, Mar 2024 , 11:09 am        
រូបភាព
បច្ចុប្បន្ននេះ ស្ត្រីក្នុងវិស័យកីឡា ចាប់ផ្តើមមានសន្ទុះកើនឡើងខ្លាំង អមជាមួយការទាក់ទាញ ចំនួនអ្នកតាមដានច្រើននៅទូទាំងវិញ្ញាសាកីឡា។ បាល់ទាត់ជាកីឡាមួយ ក្នុងចំណោមកីឡាដ៏ពេញនិយមបំផុត ជុំវិញពិភពលោក ហើយការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយភាពកីឡាបាល់ទាត់ស្ត្រីធ្វើឱ្យមានភ្ញាក់ផ្អើល។


បាល់ទាត់ចាប់ផ្តើមទទួលបានតម្លៃកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ការប្រកួតចាប់ផ្តើមទទួលបានការគាំទ្រ និងការទៅទស្សនាផ្ទាល់នៅក្នុងទីលាន ក្រោយផុតជំងឺកូវីដ-១៩។ ជាក់ស្តែងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រី FIFA Women’s World Cup 2023 ដែលទើបបញ្ចប់នៅក្នុងប្រទេសអូស្ត្រាលី មានប្រាក់រង្វាន់កើនឡើងដល់ ១១០លានដុល្លារ លើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ 
 
ការប្រកួតបាល់ទាត់ស្ត្រី មានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចប្បន្ន ដូចជាពានរង្វាន់ UEFA Women’s Champions League និង Women’s Premier League របស់ប្រទេសអង់គ្លេស ហើយថែមទាំងក្របខណ្ឌបាល់ទាត់ស្ត្រីរបស់ប្រទេសអេស្ប៉ាញ។
  


ពីមុនមកក៏ធ្លាប់មានកីឡាការិនីដែលមានទម្រង់លេងល្អ និងអស្ចារ្យនៅក្នុងវិស័យបាល់ទាត់ ដូចជាអតីតកីឡាការិនី Kelly Smith របស់ប្រទេសអង់គ្លេស តាំងពីឆ្នាំ ១៩៩៦ ហើយបានបង្ហាញសមត្ថភាពជាបន្តបន្ទាប់លេងឱ្យក្រុមជម្រើសជាតិនារី​​​អង់គ្លេស និងក្រុមនារី Arsenal។
 
វិរនារីបាល់ទាត់ប្រទេសស៊ី Marta Vieira da Silva ជាកីឡាការិនីបាល់ទាត់សម័យទំនើបល្អឯកមួយរូប ដោយនាងត្រូវបានគេដាក់រហស្សនាមឱ្យថា«Pele in Skirts»​ ដោយកីឡាការិនីរូបនេះបានឈ្នះពាន FIFA Female World Player of the Year រយៈពេល​ ៥ឆ្នាំជាប់គ្នាតាំងពី ២០០៦ និង ២០១០។ កីឡាការិនី Marta ឈ្នះពានកីឡាការិនីល្អប្រចាំការប្រកួត Golden Ball និងស៊ុតបញ្ចូលច្រើនជាងគេ Golden Boot កាល World Cup ស្ត្រីឆ្នាំ ២០០៧ ហើយក៏បន្តអាជីពដល់បច្ចុប្បន្ន។
 
ខាងក្រោមនេះជាកីឡាការិនីបាល់ទាត់កំពូលៗប្រចាំឆ្នាំ ២០២៤ នៃវិស័យបាល់ទាត់ទំនើប៖
 
១. កីឡាការិនី Aitana Bonmati ក្រុម Barcelona
២. កីឡាការិនី Sam Kerr ក្រុម Chelsea
៣. កីឡាការិនី Salma Paralluelo ក្រុម Barcelona
៤.​ កីឡាការិនី Alexia Putellas ក្រុម Barcelona
៥. កីឡាការិនី Keira Walsh ក្រុម Barcelona
៦. កីឡាការិនី Fridolina Rolfo ក្រុមជម្រើសជាតិស៊ុយអែត
៧. កីឡាការិនី Mary Earps ក្រុម Manchester United
៨. កីឡាការិនី Alexandra Popp ក្រុមជម្រើសជាតិអាល្លឺម៉ង់
៩. កីឡាការិនី ​Lucy Bronze ក្រុម Barcelona
១០. កីឡាការិនី Olga Carmona ក្រុម Real Madrid។
 


















Tag:
 កីឡាការិនីបាល់ទាត់
  បាល់ទាត់
  Aitana Bonmati
© រក្សាសិទ្ធិដោយ thmeythmey.com