ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
លោក ហ៊ុន ម៉ានី ជឿថានិយាមប្រឡងជ្រើសរើសមន្ត្រីថ្មី មិនអនុញ្ញាតឱ្យមានអំពើសូកប៉ាន់
11, Mar 2024 ,
9:49 pm
រូបភាព
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាព៖ មឿន ម៉ាក់ថុង
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ គ្មានឡើយអំពើសូកប៉ាន់ ឬអំពើពុករលួយក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅក្នុងអាណត្តិទី៧នេះ។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានជំនឿថានិយាមប្រឡងជ្រើសរើសមន្ត្រីថ្មីនេះ នឹងមិនអនុញ្ញាតឱ្យមានអំពើសូកប៉ាន់ឡើយ។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាពលរដ្ឋមួយចំនួននៅក្នុងសង្គម គិតថាទាល់តែមានលុយ ទើបអាចប្រឡងជាប់ជាមន្ត្រីរាជការស៊ីវិល។ ប៉ុន្តែសម្រាប់អាណត្តិទី៧នេះ ក្រោមការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដោយក្រសួងមុខងារសាធារណៈ គឺធានាមិនឱ្យមានអំពើពុករលួយ។
ក្នុងពិធីប្រកាសលទ្ធផលនៃប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នាថ្ងៃទី១១ មីនា លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា៖«ក្នុងនាមគណៈកម្មការរៀបចំការប្រឡង យើងធានាចំពោះមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ថា ក្នុងដំណាក់កាលដែលយើងបានធ្វើមកដល់ពេលបច្ចុប្បន្នហើយទៅមុខបន្ថែមទៀត គឺយើងធានាថាមិនចាំបាច់បង់ជាកម្រៃណាទេ ដើម្បីឱ្យឈានដល់ការជាប់»។
ជាមួយគ្នានេះ ដើម្បីធានាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅដោយតម្លាភាព និងមិនមានការបែកធ្លាយវិញ្ញាសា គណៈកម្មការប្រឡង បានរៀបចំការតាក់តែងវិញ្ញាសានៅថ្ងៃតែមួយ មានន័យថាធ្វើភ្លាមប្រឡងភ្លាម។ «ចំពោះថ្ងៃប្រឡង អ្វីដែលធំជាងគេ គឺវិញ្ញាសា។ វិញ្ញាសា មិនមានការឱ្យធ្លាយទេ ដូច្នេះហើយបានយើងរៀបចំដើម្បីធ្វើយ៉ាងណាឱ្យវិញ្ញាសាចេញក្នុងថ្ងៃតែមួយ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ដោយបន្តថា ក្នុងដំណើរការកំណែវិញ្ញាសាវិញ ក៏ធានាប្រសិទ្ធភាពផងដែរ។
ទោះមានការធានាបែបនេះក្ដី លោក ហ៊ុន ម៉ានី នៅតែស្វាគមន៍ដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានការសង្ស័យ អាចទាក់ទងទៅកាន់គណៈកម្មការរៀបចំការប្រឡងប្រជែងបាន។ សម្រាប់លោក ហ៊ុន ម៉ានី ជុំវិញដំណើរការប្រឡងនេះ លោកជឿជាក់លើការខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រឡង និងអនុគណៈកម្មការនីមួយៗ ដែលយកចិត្តទុកក្នុងការប្រឡងនេះ។
លោក ហ៊ុន ម៉ានី បន្តថា៖«អ្វីដែលយកចង់បានធំជាងគេ គឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដើម្បីធានាថា មន្ត្រីរាជការដែលយើងជ្រើសរើសនេះផ្អែកលើមូលដ្ឋាននៃសមត្ថភាពសុទ្ធសាធ។ ហើយបើគាត់មានសមត្ថភាពសុទ្ធសាធក្នុងការបម្រើកិច្ចការងាបន្តទៀត គឺត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសបម្រើប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ មីនានេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រកាសលទ្ធផលការប្រឡងជ្រើសជ្រើសមន្ត្រីរាជការឱ្យចូលបម្រើក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងចំណោមលទ្ធផលខាងលើ អង្គភាពប្រឆាំងអំពើពុករលួយ មានបេក្ខជនជាប់ចំនួន ៣៣នាក់ ក្នុងនោះ១៣នាក់ ជាស្ត្រី, ក្រសួងសាធារណការ និងដឹកជញ្ជូន ជាប់ ៩៩នាក់ ក្នុងនោះស្ត្រី១៨នាក់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប់៥២នាក់ មាន១៧នាក់ ជាស្ត្រី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com