កីឡាជាតិ
ជាតិ
កីឡាការិនី Raid Amazones ជិះកង់ និងរត់ តាមស្រែចម្ការ សម្រេចគោលដៅ ដោយក្តីរំភើបលាយឡំទឹកភ្នែក
17, Mar 2024 , 8:26 pm        
រូបភាព
សៀមរាប៖ កីឡាការិនី Raid Amazones ទាំង ២៧៨នាក់ ក្រោកពីព្រលឹមចាប់ដៃគូ ជាក្រុមជិះកង់ និងរត់ ចម្ងាយ ២១,៥គីឡូម៉ែត្រ កាត់តាមវាលស្រែចំការអ្នកភូមិស្រុកអង្គរ ពីឃុំស្វាយដង្គំ ឆ្ពោះទៅវត្តភ្នំក្រោម។


ក្តីរំភើប លាយឡំទឹកភ្នែករលីងរលោង ក្រោយបញ្ចប់បេសកកម្មជិះកង់ និងរត់ របស់កីឡាការិនី Raid Amazones។

លើសពីកីឡា ភាគច្រើនកីឡាការិនី Raid Amazones តែងរំភើបទប់ទឹកភ្នែកមិនជាប់ ក្រោយពេលអាចសម្រេចបេសកកម្ម ពីទីចេញដំណើរក្នុងភូមិមួយក្នុងឃុំស្វាយដង្គំ រហូតបញ្ចប់ទីត្រង់ចំណុចវត្តភ្នំក្រោម។


ចំណាយពេលជិត ២ម៉ោង សហការគ្នាជិះកង់ និងរត់ ដោយផ្លាស់ប្តូរគ្នាទៅវិញទៅមក កីឡាការិនីអឺរ៉ុប ភាគច្រើនជាជនជាតិបារាំងលាយឡំកីឡាការិនីជនជាតិខ្មែរម្ចាស់ស្រុកទាំង ២៧៦នាក់ បានធ្វើដំណើរឆ្លងកាត់ភូមិអ្នកស្រុកអង្គរ ជាមួយទេសភាពស្រស់ត្រកាលនាព្រឹកព្រលឹម អមដោយវាលស្រែខៀវខ្ចី។

© រក្សាសិទ្ធិដោយ thmeythmey.com