ជាតិ
សេដ្ឋកិច្ច
«ប្រាក់រៀល» រហែក ទក់​ ចាស់ អាចយកទៅដូរថ្មីបាននៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
19, Mar 2024 , 4:59 pm        
រូបភាព
«ប្រាក់រៀល» រហែក ទក់​ ចាស់ អាចយកទៅដូរថ្មីបាននៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ទូទាំងប្រទសពីថ្ងៃទី២០ដល់២៩មីនា ឆ្នាំ២០២៤។ រូបថត៖ ពីគណនីហ្វេសហ៊ុក ចំរើន ច័ន្ទលីដា
«ប្រាក់រៀល» រហែក ទក់​ ចាស់ អាចយកទៅដូរថ្មីបាននៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ទូទាំងប្រទសពីថ្ងៃទី២០ដល់២៩មីនា ឆ្នាំ២០២៤។ រូបថត៖ ពីគណនីហ្វេសហ៊ុក ចំរើន ច័ន្ទលីដា
សាធារណជនដែលមាន«ប្រាក់រៀល»​ ចាស់ រហែក និងទក់ គឺអាចទៅដូរយកក្រដាសប្រាក់ថ្មីគ្រប់ប្រភេទបាននៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេស ដោយមិនអស់កម្រៃសេវាអ្វីឡើយ។​ ការដូរប្រាក់រៀលថ្មីជូនប្រជាពលរដ្ឋនេះ ធ្វើឡើងចាប់ពីម៉ោង៧កន្លះព្រឹកដល់ម៉ោង៣រសៀល​ ពីថ្ងៃទី២០-២៩មីនា ឆ្នាំ២០២៤ ក្នុងយុទ្ធនាការស្រឡាញ់ប្រាក់រៀល។​
 
«យុទ្ធនាការស្រឡាញ់ប្រាក់រៀលនេះ​» ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើរខេត្ត-ក្រុង ដើម្បីអបអរសាទរខួបលើកទី៤៤ នៃការបោះផ្សាយក្រដាសប្រាក់ឡើងវិញ(២០មីនា ឆ្នាំ ១៩៨០ ដល់ ២០មីនា ២០២៤)។ យុទ្ធនាការនេះ​​ ក៏ធ្វើឡើងដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ផងដែរ។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ។
 
បន្ទាប់ពីចប់នូវយុទ្ធនាការនេះ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា​ ក៏នៅតែទទួលដូរប្រាក់រៀល ចាស់ រហែក និងទប់ ពីសាធារណជន ដោយឥតគិតកម្រៃសេវា នៅតាមគ្រប់សាខាធនាគារជាតិរាជធានី-ខេត្ត រៀងរាល់ថ្ងៃព្រឹកថ្ងៃធ្វើការ ផងដែរ។
 
ប្រាក់រៀល​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិ អធិបតេយ្យភាព​ជាតិ ឯករាជភាព​សេដ្ឋកិច្ច និង​ពង្រឹង​សាមគ្គីភាព​សង្គម​។ គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ប្រជាជន​កម្ពុជា​ សូមបន្ត​ស្មារតី​សហការ​លើកកម្ពស់​ប្រាក់រៀល​ជាតិ និង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការប្រឆាំង​នឹង​ទង្វើ​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​គុណតម្លៃ​ប្រាក់រៀល​៕  
 
 

Tag:
 ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com