កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉ារីស ដកបម្រាមអត្តពលិករួមភេទ ខណៈស្រោមអនាម័យ៣០ម៉ឺន ដាក់ឱ្យប្រើក្នុងភូមិកីឡា
20, Mar 2024 , 11:14 am        
រូបភាព
មប្រាមមិនឱ្យអត្តពលិករួមភេទអំឡុងកីឡាអូឡាំពិកត្រូវបានដកចេញវិញ ស្របពេលអូឡាំពិករដូវក្តៅក្រុងប៉ារីស ឆ្នាំ២០២៤ បានត្រៀមស្រោមអនាម័យចំនួន ៣០ម៉ឺនស្រោម សម្រាប់ដាក់ឱ្យអត្តពលិកប្រើប្រាស់អំឡុងព្រឹត្តិការណ៍។


នាព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែអូឡាំពិកប៉ារីសលពន្យារទៅឆ្នាំ២០២១ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដាក់ការហាមប្រាមមិនឱ្យអត្តពលិករួមភេទ ក្នុងគោលបំណងទប់ស្កាត់ជំងឺ កូវីដ-១៩។
 
ឥឡូវនេះជំងឺរាតត្បាតលែងជាការគម្រាមកំហែងទៀតហើយ ដូច្នេះលោក Thomas Bach ប្រធាន IOC បានដកបម្រាមផ្លូវភេទនេះចេញពីអូឡាំពិកក្រុងប៉ារីសវិញ។ 
 
ក្រុងប៉ារីស រដ្ឋធានីរបស់បារាំដែលគេឱ្យឈ្មោះថាជាទីក្រុងនៃក្តីស្រឡាញ់ នឹងស្វាគមន៍អត្តពលិកចំនួន ៩ពាន់នាក់ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ បើយោងតាមការផ្សាយរបស់កាសែត TMZ ភូមិអូឡាំពិកនឹងស្តុកស្រោមអនាម័យចំនួន ៣០ម៉ឺនស្រោម សម្រាប់ផ្តល់ជូនអត្តពលិកដោយឥតគិតថ្លៃ។
 
អ្នកមើលការខុសត្រូវភូមិកីឡាលោក Lauren Michaud អះអាងថាការដកបម្រាបអត្តពលិកអូឡាំពិករួមភេទនេះ ក្នុងគោលបំណងបង្កើតកន្លែងមួយសម្រាប់អត្តពលិក ដើម្បីពួកគេមានអារម្មណ៍រីករាយ និងផាសុខភាព។
 
អំឡុងព្រឹត្តិការណ៍ អត្តពលិកចូលរួម នឹងទទួលបានអាហារ និងភេសជ្ជៈ យ៉ាងសម្បូរបែបដោយឥតគិតថ្លៃ លើកលែងតែគ្រឿងស្រវឹងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អ្នករៀបចំអូឡាំពិកប៉ារីសមិនហាមអត្តពលិកសេពគ្រឿងស្រវឹងឡើយ ដោយពួកគេអាចរកបាននៅជុំវិញក្រុងប៉ារីស។
 
ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក ឆ្នាំ ២០២៤ នៅប្រទេសបារាំង ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាច្រើនបំផុត បើគិតចាប់តាំងពីអូឡាំពិករដូវក្តៅឆ្នាំ ២០១២ នៅទីក្រុងឡុងដ៏។ អូឡាំពិកប៉ារីស ក៏នឹងក្លាយជាទីក្រុងទី២ ដែលបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅចំនួន៣លើក បន្ទាប់ពីទីក្រុងឡុងដ៍ របស់អង់គ្លេស៕

Tag:
 អូឡាំពិកប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com