ជាតិ
ទេសចរជាង១ម៉ឺននាក់ ទៅទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត
21, Mar 2024 , 11:16 am        
រូបភាព
នាព្រឹកថ្ងៃទី២១ ខែមីនានេះ មានទេសចរជាង១ម៉ឺននាក់ បានទៅទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរទាំងនេះ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរជាតិអប្សរា។
 
ក្រៅពីបានទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ  ទេសចរនីមួយៗក៏បានផ្តិតយកទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តបាន គួរទីជាគយគនជាមួយនឹងភាពរីករាយ ផងដែរ។
 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕













Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com