ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ហ៊ិននីគែន ចូលរួមការលើកស្ទួយអង្ករកម្ពុជាក្នុងការផលិតស្រាបៀរ Anchor White
21, Mar 2024 , 2:29 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ – អាន់ឆ័រវ៉ាយ (Anchor White) ទទួលបានការកោតសរសើរពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបទៅនឹងការយកអង្ករបាត់ដំបងដ៏ល្បីល្បាញមកធ្វើជាគ្រឿងផ្សំចម្បងដើម្បីផលិតបាន អាន់ឆ័រវ៉ាយដែលមានរសជាតិស្រាល ស្រទន់ ស្រស់ស្រាយ។
 
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើទ្បើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤  លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោក ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ស្រូវអង្ករ បានប្រគល់លិខិតសសើរដល់ លោក Andy Hewson  ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ វិញ្ញាបនបត្រនេះជាការឆ្លើយតបចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  ក្នុងការប្រើប្រាស់ និងលើកកម្ពស់អង្ករក្នុងស្រុកសម្រាប់ផលិតស្រាបៀររបស់ខ្លួន ជាពិសេសអង្ករដែលមានប្រភពមកពីវាលស្រែដែលមានជីជាតិរបស់ខេត្តបាត់ដំបង។
 
លោក យ៉ង សាំងកុមារា បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុនស្រាបៀរ ហ៊ិននីគែន ខេមបូឌា  ចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រ  និងការលើកស្ទួយវិស័យកសិកម្មក្នុងស្រុក។ តាមរយៈការប្រើប្រាស់អង្ករកម្ពុជាសម្រាប់ផលិតស្រាបៀរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មិនត្រឹមតែជួយដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្ហាញពីមរតកកសិកម្មដ៏សម្បូរបែបរបស់ប្រទេសយើងផងដែរ។ នេះជាយន្តការឈ្នះឈ្នះ ទាំងសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចរបស់កម្ពុជាយើង។»
 


លោក ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកស្ទួយស្រូវអង្ករកម្ពុជា និងគាំទ្រកសិករកម្ពុជា។ លោកបញ្ជាក់ថា ការលះបង់នេះជាសក្ខីភាពបញ្ជាក់ពីការខិត្តខំ និងលះបង់របស់កសិករខ្មែរដែលផលិតបានជាអង្ករល្អបំផុតនៅអាស៊ីបានយ៉ាងជាប់លាប់។ ជាពិសេស អង្ករបាត់ដំបងដែលបាននឹងកំពុងធ្វើឲ្យកក្រើកឆាកអន្តរជាតិ សម្រាប់គុណភាព ក្លិន និងរសជាតិដ៏ពិសេសរបស់វា ដូចដែលបានបង្ហាញនៅក្នុងការឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកចំនួនប្រាំដង ក្នុងទសវត្សរ៍ចុងក្រោយនេះ។
 
កញ្ញា Kelly Chng ប្រធានផ្នែកគ្រប់គ្រងម៉ាកយីហោនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ផងដែរថា៖ «នៅកម្ពុជាគេតែងតែនិយាយតៗគ្នាថា មានបាយឆ្ងាញ់ ម្ហូបអ្វីក៏ឆ្ងាញ់តាមហ្នឹងដែរ។ នេះបង្ហាញពីសារសំខាន់ និងការរឱ្យតម្លៃខ្ពស់ លើគុណភាពអង្ករនៅក្នុងសង្គមខ្មែរយើង។ យើងពេញចិត្តក្នុង ការបង្កើតស្រាបៀរដែល សាកសមយ៉ាងល្អឥតខ្ចោះជាមួយនឹងមុខម្ហូបដ៏សម្បូបែបរបស់ប្រទេសកម្ពុជា មានទាំងរសជាតិ ផ្អែម ប្រៃ ជូរ ហឹរ។ ទាំងនេះ ជាមូលហេតុដែលយើងជ្រើសរើសប្រើប្រាស់អង្ករដែលមានប្រភពពីដីស្រែមានជីជាតិរបស់កម្ពុជា ជាចម្បងពីទីក្រុងច្នៃប្រឌិតរបស់ UNESCO គឺទីក្រុងបាត់ដំបង ដើម្បីផលិតស្រាបៀរ Anchor White ដែលជាលទ្ធផលទទួលបានស្រាបៀរដែលមានរសជាតិស្រាលស្រទន់ ស្រស់ស្រាយ ស្រួលលេប។»
 


លោក ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកស្ទួយស្រូវអង្ករកម្ពុជា និងគាំទ្រកសិករកម្ពុជា។ លោកបញ្ជាក់ថា ការលះបង់នេះជាសក្ខីភាពបញ្ជាក់ពីការខិត្តខំ និងលះបង់របស់កសិករខ្មែរដែលផលិតបានជាអង្ករល្អបំផុតនៅអាស៊ីបានយ៉ាងជាប់លាប់។ ជាពិសេស អង្ករបាត់ដំបងដែលបាននឹងកំពុងធ្វើឲ្យកក្រើកឆាកអន្តរជាតិ សម្រាប់គុណភាព ក្លិន និងរសជាតិដ៏ពិសេសរបស់វា ដូចដែលបានបង្ហាញនៅក្នុងការឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកចំនួនប្រាំដង ក្នុងទសវត្សរ៍ចុងក្រោយនេះ។
 
កញ្ញា Kelly Chng ប្រធានផ្នែកគ្រប់គ្រងម៉ាកយីហោនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ផងដែរថា «នៅកម្ពុជាគេតែងតែនិយាយតៗគ្នាថា មានបាយឆ្ងាញ់ ម្ហូបអ្វីក៏ឆ្ងាញ់តាមហ្នឹងដែរ។ នេះបង្ហាញពីសារសំខាន់ និងការរឱ្យតម្លៃខ្ពស់ លើគុណភាពអង្ករនៅក្នុងសង្គមខ្មែរយើង។ យើងពេញចិត្តក្នុង ការបង្កើតស្រាបៀរដែល សាកសមយ៉ាងល្អឥតខ្ចោះជាមួយនឹងមុខម្ហូបដ៏សម្បូបែបរបស់ប្រទេសកម្ពុជា មានទាំងរសជាតិ ផ្អែម ប្រៃ ជូរ ហឹរ។ ហើយនេះ ជាមូលហេតុដែលយើងជ្រើសរើសប្រើប្រាស់អង្ករដែលមានប្រភពពីដីស្រែមានជីជាតិរបស់កម្ពុជា ជាចម្បងពីទីក្រុងច្នៃប្រឌិតរបស់ UNESCO គឺទីក្រុងបាត់ដំបង ដើម្បីផលិតស្រាបៀរ Anchor White ដែលជាលទ្ធផលទទួលបានស្រាបៀរដែលមានរសជាតិស្រាលស្រទន់ ស្រសស្រាយ ស្រួលលេប។»



លោក Andy Hewson អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  បានបន្ថែមផងដែរថា «យើងមាន សេចក្តីសោមនស្សរីករាយក្នុងការទទួលលិខិតសសើរនេះពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសនៅក្នុងឆ្នាំដ៏មានអត្តន័យនេះ ខណៈដែលយើងនឹងប្រារព្ធខួប ៣០ឆ្នាំនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ក្នុងនោះគោលបំណងរបស់យើងនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  គឺបង្កើតភាពរីករាយក្នុងឱកាសជួបជុំ និងធ្វើឱ្យពិភពលោកកាន់តែប្រសើរជាងមុន។ អស់រយៈពេលជាង ៣០ ឆ្នាំមកនេះយើងមានមោទនភាពដែល បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមទាំងការគាំទ្រការងារដោយប្រយោលជាច្រើននៅក្នុងការផ្តល់តម្លៃអង្ករក្នុងស្រុកឱ្យសមទៅនឹងច្រវាក់ផលិតកម្ម និងសហគមន៍កសិកម្ម។»
 
មហិច្ឆតា ‘ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ’ រយៈពេលវែងរបស់ ហ៊ិននីគែន ខេមបូឌា  មានគោលបំណងបង្កើនការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកប ដោយការទទួលខុសត្រូវ។ នៅលើកម្រិតអន្តរជាតិ ហ៊ិននីគែនជាក្រុមហ៊ុនផលិតស្រាបៀរពិភពលោកដំបូងគេដែលមានគោលដៅក្នុងការធ្វើអោយអព្យាក្រឹតកាបូនសូន្យ និង FLAG (ព្រៃឈើ ដី និងកសិកម្ម) ដែលត្រូវបានអនុម័តដោយគំនិតផ្តួចផ្តើមវិទ្យាសាស្រ្តផ្អែកលើគោលដៅ (SBTi) ។
 


ដើម្បីគាំទ្របន្ថែមទៀតដល់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពសម្រាប់វិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  បានចាប់ដៃគូជាមួយអង្គការភាពជាដៃគូរដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) ដើម្បីគាំទ្រកសិករ ដែលជាសមាជិកនៃសហគមន៍កសិកម្មក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់ឱ្យកសិករទទួលបានធនធាន ដែលអាចឱ្យពួកគេបង្កើនទិន្នផល ផលិតភាព និងប្រាក់ចំណូលកាន់តែប្រសើរទ្បើង។ ដើម្បីបង្កើតចរន្តបណ្តាញតម្លៃស្រូវក្នុងស្រុក ហ៊ិននីគែន ខេមបូឌា  - សហការជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) - ក៏បានប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករដើម្បីបង្កើតថាមពលកកើតឡើងវិញ (កំដៅ) នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។ ការប្រើប្រាស់អង្កាមប្រែក្លាយកាកសំណល់សរីរាង្គដែលនឹងត្រូវបោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។
 
Anchor White ក៏ត្រូវបានចេញើលក់ក្នុងដបថ្មីដែលអាចប្រមូលមកប្រើប្រាស់ឡើងវិញបានក្នុងខែនេះផងដែរ។ ជាមួយនឹងការវេចខ្ចប់ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់ការបោះជំហាននៃចរន្តបណ្តាញតម្លៃពេញលេញរបស់អ្នកផលិត ដូច្នេះហើយ ការពន្លឿនការវេចខ្ចប់ដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបានគឺជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅក្នុងការបង្កើនការប្រើប្រាស់ឡើងវិញរយៈពេលវែង។ កម្មវិធីប្រមូលដបត្រលប់មករិញត្រូវបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដែលឥឡូវនេះយើងបាននាំមុខក្នុងចំណោមក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុក។ បារ និងភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ នឹងប្រគល់ដបមកវិញមកកាន់ហ៊ិននីគែន ខេមបូឌា (Heineken®, Tiger, ABC, និង Anchor) ពីការលក់នៅក្នុងហាងរបស់ពួកគេ។
 
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ នៅទូទាំងពិភពលោក ក្រុមហ៊ុនពង្រឹងនូវសកម្មភាពការពិសាក្នុងកម្រិតសមស្រប និងគ្មានជាតិអាល់កុល ដើម្បីឈានដល់អតិថិជន១ពាន់លាននាក់ជារៀងរាល់ឆ្នាំតាមរយៈសារ “បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ”។ ចំណែកឯសកម្មភាពក្នុងស្រុកវិញ  ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បង្កើតភាពជាដៃគូរយៈពេលមួយឆ្នាំថ្មីជាមួយ Grab Cambodia ពីដើមឆ្នាំនេះ ដើម្បីលើកកម្ពស់ដល់អតិថិជន និងអ្នកប្រើប្រាស់ អាចទទួលបានភាពរីករាយក្នុងការជួបជុំជាមួយនឹងការទទួលខុសត្រូវ និងមិនពិសាគ្រឿងស្រវឹង ហើយបើកបរ តាមរយៈការប្តេជ្ញាចិត្តលើឧស្សាហកម្មទាំងមូលក្នុងការធ្វើការរួមគ្នាឆ្ពោះទៅរកការអនុវត្តឧស្សាហកម្មនេះឱ្យកាន់តែរឹងមាំ និងប្រកបដោយការទទួលខុសត្រូវ។
 
អំពី ហ៊ិននីគែន ខេមបូឌា 
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានអព្យាក្រឹតកាបូនសូន្យ កាន់តែមានភាពស្មើគ្នា និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
 
(អត្ថបទពាណិជ្ជកម្ម)
 








© រក្សាសិទ្ធិដោយ thmeythmey.com