ជាតិ
អ្នកស្រី ប៉ុញ បេន ស្កាត់ពីត្បូងឃ្មុំមកមើលសមរាត្រីនៅអង្គរវត្ត
21, Mar 2024 , 6:59 pm        
រូបភាព
(រាប់ពីឆ្វេង) ស្រ្តីឈរនៅលេខរៀងទី២ គឺជាអ្នកស្រី ប៉ុញ បេន ជាមួយមិត្តភក្តិ​ កំពុងថតរូបនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១មីនា ចំថ្ងៃដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត
(រាប់ពីឆ្វេង) ស្រ្តីឈរនៅលេខរៀងទី២ គឺជាអ្នកស្រី ប៉ុញ បេន ជាមួយមិត្តភក្តិ​ កំពុងថតរូបនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១មីនា ចំថ្ងៃដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត
​សៀមរាប៖ អ្នកស្រី ប៉ុញ បេន រួមនិងមិត្តភក្តិជាង១០នាក់ទៀត សុទ្ធតែជាស្រ្តីចំណាស់ស្របាលៗគ្នា បានស្កាត់ពីខេត្តត្បូងឃ្មុំ ដើម្បីមកមើលព្រឹត្តិការណ៍សមរាត្រី (ព្រះអាទិត្យរះចំកណ្ដាលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត) នៅប្រាសាទអង្គរវត្ត។ នេះជាលើកទីមួយ ដែលអ្នកស្រី បេន បានឃើញព្រះអាទិត្យរះចំកណ្ដាលកំណូលអង្គរវត្តដូច្នេះ ដែលស្រ្តីរូបនេះចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតឡើងនៅលើប្រាសាទបុរាណដែលដូនតាបន្សល់ទុកឱ្យ។​
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗនាព្រឹកថ្ងៃទី២១ ខែមីនា អ្នកស្រី បេន ប្រាប់ថា បានឃើញពីការផ្សព្វផ្សាយព្រឹត្តិការណ៍សមរាត្រីនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ទើបបបួលគ្នីគ្នាមកតាំងពីថ្ងៃទី២០។ 
 
 
ស្រ្តីវ័យ៧០ឆ្នាំ និងជាអ្នកស្រុកមេមត់រូបនេះ មានអារម្មណ៍រីករាយ ឥតឧបមា ដែលបានបំពេញបំណងមកមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត និងផ្ដាំទៅអ្នកដែល​មិនធ្លាប់​មកឃើញផ្ទាល់ អញ្ជើញមកទស្សនាឱ្យបានគ្រប់ៗគ្នា។
 
តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីនាព្រឹកថ្ងៃទី២១ ខែមីនា មានអ្នកទេសចរជាង មួយម៉ឺននាក់៕



Tag:
 ទេសចណ៍
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com