ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោង មេគង្គ ស៊ីធី ស្ថិតនៅលើផ្លូវ 6A ជាផ្លូវដែលមានសក្ដានុពលខ្លាំង
27, Mar 2024 , 2:09 pm        
រូបភាព
គម្រោង មេគង្គ ស៊ីធី ស្ថិតនៅលើផ្លូវ 6A  ជាផ្លូវដែលមានសក្ដានុពលខ្លាំងដោយមើលឃើញនូវសក្ដានុពលនៃតំបន់ ដែលមានគោលដៅចង់បង្កើតឱ្យចេញនូវ ហ្វឺសអាវិននូ ដូចសហរដ្ឋអាមេរិក ឬ ធីខេអាវិននូ ដែលជាតំបន់សម្រាប់ការរស់នៅ និងពាណិជ្ជកម្មក្បែរដៃបំផុត។

គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ម៉ូតផ្ទះស្អាតដាច់គេនៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ។  
 

បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះគេបានសង្កេតឃើញថាបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់ និងឈានទៅមុខយ៉ាងឆាប់រហ័ស ក្នុងនោះដែរធ្វើឱ្យបុរីតែងតែជួយគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរយៈរូបភាពផ្សេងៗ ដូចជាការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថម្ភសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សជាដើម៕
  





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com