ជាតិ
សង្រ្កាន្តឆ្នាំថ្មី
បវរកញ្ញាវ័យចំណាស់ ស្រីស្រស់ប្រុសស្អាត និងអុកចត្រង្គ នឹងត្រូវប្រកួតគ្នា ​នៅ​«សង្រ្កាន្ត​ព្រៃវែង»
27, Mar 2024 , 7:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
ភ្នំពេញ៖ រដ្ឋបាល​ខេត្តព្រៃវែង​ សហការ​ជាមួយ​​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ នៅទីរួមខេត្តព្រៃវែង។ ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» នឹង​ការប្រឡងបវរកញ្ញាវ័យចំណាស់ បវរកញ្ញាស្រីស្រស់ប្រុសស្អាត និងអុកចត្រង្គផងដែរ។


ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រដ្ឋបាល​ខេត្ត​ព្រៃ​វែង នឹងរៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» ដើម្បីរក្សាទំនៀមទម្លាប់​ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ តាំងពីបុរាណកាលមក។
 
​ព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ២០២៤​នេះ នឹង​មានការប្រគំ​តន្ត្រីសម័យ ការរាំលេងកម្សាន្ត​ ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការបង្ហោះគោម និងបាញ់កាំជ្រួច។​ ក្រៅ​ពី​កម្មវិធីទាំងនេះ ក៏​មាន​កម្មវិធីលេងកម្សាន្ត​តំបន់ត្រជាក់ចិត្ត រួម​ទាំង​ព្រឹត្តិការណ៍កម្សាន្តផ្សេងៗដូចជា ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ រួមទាំងអុកចត្រង្គទៀតផង។ នេះបើតាមរដ្ឋបាលខេត្ត។
 
រដ្ឋបាលខេត្ត​ព្រៃវែង ក៏អំពាវនាវដល់​ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕ 
 
រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង

រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង

រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង

Tag:
 សង្រ្កាន្តព្រៃវែង
  ចូល​ឆ្នាំ​ថ្មី
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com