ជាតិ
អត្ថបទពាណិជ្ជកម្ម
MG Cyberster Global Tour ចូលរួមផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា
27, Mar 2024 , 4:59 pm        
រូបភាព
ភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤, MG Cyberster បានចាប់ផ្តើមការធ្វើដំណើររយៈពេល ៧ខែ ពីទីក្រុងឡុងដ៍ ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ដែលមានរយៈចម្ងាយជាង 10,000 mile ទូទាំងពិភពលោក ដើម្បីជាការអបអរខួប ១០០ឆ្នាំរបស់ម៉ាកយីហោ MG នៅឆ្នាំ២០២៤ នេះ។
 
ដំណើរទេសចរណ៍នេះ នឹងឆ្លងកាត់ប្រទេសជាច្រើនដូចជា៖ អឺរ៉ុប, ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស, ឆ្លងកាត់ប្រទេសបែលហ្សិក, អាល្លឺម៉ង់, បារាំង, ប្រទេសអេស្ប៉ាញ, អ៊ីតាលី, បន្ទាប់មកបន្តទៅកាន់មជ្ឈិមបូព៌ារួមមាន Jordan, អារ៉ាប៊ីសាអូឌីត Saudi Arabia និង អារ៉ាប់រួម UAE, បន្ទាប់មក នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី តាមរយៈប្រទេសឥណ្ឌា, ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន, កម្ពុជា, វៀតណាម ហើយបន្តទៅដល់គោលដៅធំគឺទីក្រុងសៀងហៃ។ ដំណើរកម្សាន្តទេសចរណ៏ Cyberster នេះនឹងត្រូវបើកបរដោយអ្នកដំណើរផ្សងព្រេងកូនភ្លោះជនជាតិអង់គ្លេសគឺលោក Ross និង Hugo Turner។
 
ប្រទេសកម្ពុជាគឺជាប្រទេសទី២៤ នៅក្នុងដំណើរទេសចរណ៍អន្តរជាតិ នេះដោយបង្ហាញពីភាពខ្លាំង និងដំណើរការរបស់រថយន្តជាមួយបរិយាកាសចម្រុះតាមប្រទេសនីមួយៗ។ ការធ្វើដំណើរកម្សាន្តទេសចរណ៏អន្តរជាតិដោយឆ្លងកាត់ប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG ចំពោះការអភិវឌ្ឍន៍វិស័យរថយន្តអគ្គិសនី និងការអបអរគម្រប់ខួប១០០ឆ្នាំរបស់ខ្លួន។ ខណៈដែរ ដំណើរទេសចរណ៍ MG Cyberster ឆ្លងកាត់ប្រទេសកម្ពុជា គឺមិនត្រឹមតែបង្ហាញពីបច្ចេកវិទ្យាទំនើប និងភាពអស្ចារ្យនៃរថយន្តអគ្គិសនីMGប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយផ្សព្វផ្សាយអំពីទេសចរណ៍ និងវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
 


ដំណើរកម្សាន្តទេសចរណ៍របស់ MG Cyberster នៅកម្ពុជាបានចូលរួមទស្សនាទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលពួកគេអាចស្វែងរក និងយល់ដឹងអំពីទីតាំងបេតិកភណ្ឌជាតិ និងប្រវត្ថិសាស្ត្រជាច្រើនដូចជា៖ ព្រះបរមរាជវាំង, វិមានឯករាជ្យ, ផ្សារធំថ្មី, ដែលទទួលបានចំណេះដឹង និងបទពិសោធជាច្រើនពីរមណីយដ្ឋានប្រវត្ថិសាស្ត្រល្បីៗតាមរយៈការទស្សនា ប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទតាព្រហ្ម ជាដើម។ បន្ថែមពីលើនេះ ដំណើរកម្សាន្តទេសចរណ៍អន្តរជាតិបានរួមបញ្ចូលនូវសកម្មភាពសំខាន់ៗ ដែលរៀបចំដោយក្រុមហ៊ុន MG Cambodia មានដូចជា៖ ការទស្សនាមជ្ឈមណ្ឌលសិប្បកម្មធ្វើដោយដៃសច្ចៈ, ការជិះរទេះគោកម្សាន្តតាមភូមិ, ការជិះបាឡុងខ្យល់លើអាកាស, ការទស្សនាថ្ងៃរៈចំកំពូលប្រាសាទអង្គរវត្ត និងចូលរួមក្នុងកម្មវិធីសប្បុរសធម៌ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាបាគង ដើម្បីជាការគាំទ្រការសិក្សាដល់កុមារផងដែរ។
 
MG Cambodia ក៏សូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៏ អាជ្ញាធម៌អប្សារា និងក្រសួងដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការណ៍ដើម្បីអនុញ្ញាត្តឱ្យក្រុមហ៊ុនអាចផ្តល់នូវដំណើរកម្សាន្តមួយដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា និងចូលរួមគាំទ្រផ្សព្វផ្សាយបន្តអំពីទេសចរណ៍នៅកម្ពុជាតាមរយៈបណ្តាញសង្គមអន្តរជាតិនៃដំណើរទេសចរណ៍នេះ។
 


បងប្អូនភ្លោះ Ross & Hugo Turner បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេចំពោះប្រទេសកម្ពុជាថា“យើងខ្ញុំសុំសរសើរដល់ទីក្រុងភ្នំពេញសម្រាប់សោភ័ណ្ឌភាពដ៏ស្រស់ស្អាត និងលំហូរចរាចរណ៍ដ៏រលូន ហើយខេត្តសៀមរាបវិញគឺអស្ចារ្យណាស់ដោយមានទេសភាពស្អាតអមដោយ បឹងទន្លេជាច្រើន ព្រមទាំងមានបេតិកភណ្ឌជាតិប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្ត។ ពួកគេបានបន្ថែមថា រថយន្ត Cyberster ជារថយន្តអគ្គិសនីដែលមានភាពស្ងប់ស្ងាត់ ហើយអនុញ្ញាតឱ្យពួកគេអាចស្តាប់សម្លេងសត្វយំ និងសំឡេងខ្យល់ធម្មជាតិពិតៗនៅជុំវិញពួកគេដូចដែលកំពុងឆ្ពោះទៅកាន់ការសាកថាមពលទៅកាន់អនាគត។ ទីកន្លែងសំខាន់ៗជាច្រើនដែលសម្គាល់អំពីប្រទេសកម្ពុជាគឺពិតជាអស្ចារ្យ និងបង្ហាញថាកម្ពុជាអច្ឆរិយ។”
 
ការធ្វើដំណើរកម្សាន្តទេសចរណ៍នេះ គឺមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់រថយន្តអគ្គិសនី MG Cyberster បែបស្ព័រសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងបើកបរតាមស្ថានភាពផ្លូវនៃប្រទេសផ្សេងៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការផ្សព្វផ្សាយយ៉ាងខ្លាំងក្លាពីទេសចរណ៍នៅប្រទេសកម្ពុជា និងផ្តល់ការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះរថយន្ត MG ផងដែរ ព្រោះវាបានធ្វើដំណើរឆ្លងកាត់តំបន់នីមួយៗ និងបង្ហាញពីវប្បធម៌ផ្សេងៗក្នុងបណ្តាប្រទេសជាច្រើនក្នុងដំណើរកម្សាន្តទេសចរណ៍អន្តរជាតិនេះ៕
 
(អត្ថបទពាណិជ្ជកម្ម)















© រក្សាសិទ្ធិដោយ thmeythmey.com