ជាតិ
វីដេអូ
សង្រ្កាន្តឆ្នាំថ្មី
អ្នករៀបចំ ចង់ឃើញយុវជនស្លៀកក្បិន មកលេងបុណ្យភូមិ ដើម្បីបង្ហាញវប្បធម៌ខ្មែរ
07, Apr 2024 , 6:09 pm        
រូបភាព
ភ្នំពេញ៖ ក្បិនជាច្រើន ត្រូវបានដាក់ជួលនៅស្តង់រោងក្បិន ក្នុងបរិវេណបុណ្យភូមិ។ ពលរដ្ឋមកលេងបុណ្យភូមិអាចជួលក្បិនតម្លៃ៨០០០រៀល ក្នុងម្នាក់ រយៈពេលមួយថ្ងៃ។ ជាមួយគ្នានេះ កញ្ញា ច្រឹប Inter គណៈកម្មការកម្សាន្ត ក្នុងព្រឹត្តិការណ៍បុណ្យភូមិចង់ឲ្យវត្តមានអ្នកចូលរួមស្លៀកក្បិន ដើរកម្សាន្ត ក្នុងបុណ្យភូមិ ព្រោះចង់ឱ្យពលរដ្ឋបានស្គាល់ និងយល់ពីរបៀបនៃការស្លៀកក្បិន។
 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖

 
រាត្រីក្បិន គឺជាព្រឹត្តិការណ៍ដែលទស្សនិកជន ចូលរួមស្លៀកក្បិន និងក្រាលកន្ទេលមើលល្ខោនយីកេ នាពេលរាត្រី។ កញ្ញា ច្រឹបInter បានលើកឡើងថា  ក្រៅពី ឡេឡេបុណ្យភូមិ កញ្ញាចង់ឲ្យអ្នកស្រុកបុណ្យភូមិដែលអញ្ជើញមកលេង ឃើញ ឡេឡេបុណ្យភូមិមានយុវជនស្លៀកក្បិន។ ក្នុងន័យនេះ បុណ្យភូមិ ចង់ផ្សារភ្ជាប់របស់យុវជន និងវប្បធម៌ខ្មែរតាមរយៈការស្លៀកក្បិន។ ជាពិសេសប្រជាពលរដ្ឋ ដែលមកកម្សាន្ត នឹងទទួលបានបទពិសោធថ្មី ដោយសារស្លៀកក្បិន អង្គុយមើលទស្សនីយភាពល្ខោនយីកេ និងសិល្បៈជាច្រើនទៀត។ 
 
គណៈកម្មការកម្សាន្ត ក្នុងព្រឹត្តិការណ៍បុណ្យ បញ្ជាក់ថា៖ «សម្រាប់ក្បិនដែលបុណ្យភូមិទិញមកនេះ គឺចង់ឲ្យយើងមានគោលដៅឲ្យប្រជាពលរដ្ឋចូលរួមចំណែកនៅក្នុងការ បានស្គាល់ បានយល់ ពីរបៀបនៃការស្លៀកក្បិន យល់ពីអារម្មណ៍ក្នុងការស្លៀកក្បិនផងដែរ»។
 
សូមជម្រាបថា បុណ្យភូមិ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ៥-៦-៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹង ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
 




Tag:
 ThmeyThmey
  ស្លៀកក្បិន
  បុណ្យភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com