ជាតិ
អគ្គិសនី​កម្ពុជា ប្រាប់​ឱ្យពលរដ្ឋ​សន្សំសំចៃ​ភ្លើងក្នុងរដូវក្ដៅ
07, Apr 2024 , 5:31 pm        
រូបភាព
ភ្នំពេញ៖ ​ដើម​ខែមេសា កម្ពុជា ស្ថិតនៅក្នុងបាត់ភូត អែលនីញ៉ូ នឹងធ្វើឱ្យសីតុណ្ហភាពកើនកម្ដៅខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីកើនឡើងប្រមាណ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ ​


អគ្គិសនី​កម្ពុជា បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ចំណុះ​អគ្គិសនី​កម្ពុជា​ទាំងអស់​ប្រើប្រាស់​ថាមពលឱ្យ​សន្សំសំចៃ​ខ្ពស់ ពោល​ប្រើ​ភ្លើង​បំភ្លឺ​តែ​នៅ​កន្លែង​ចាំបាច់ បិទ​ឧបករណ៍ ដូចជា​ម៉ាស៊ីនត្រជាក់​ឱ្យ​អស់​លទ្ធភាព ហើយ​ត្រូវតែ​ប្រើ​ភ្លើង​បំភ្លឺ​តែ​នៅ​កន្លែង​ការពារ​សុខ​សុវត្ថិភាព​តែប៉ុណ្ណោះ​។
 
ជាមួយគ្នានេះ រដូវប្រាំង​ដើម​ខែមេសានេះ នឹងធ្វើ​​ឱ្យអាកាសធាតុ​នៅ​កម្ពុជា​ក្តៅ​ហួតហែង ទើប​ជា​មូលហេតុ​នាំ​ឱ្យ​ពលរដ្ឋ​មានការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​កើនឡើង​យ៉ាងគំហុក​។ ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ប្រើប្រាស់​ភ្លើង​បាន គឺ​កុំ​បើក​ម៉ាស៊ីនត្រជាក់​ឱ្យ​ត្រជាក់​ពេក ​ បិទភ្លើង កាតបន្ថយអគ្គិសនីខ្នាតធំ និងកាតបន្ថយការបើកចំហទ្វាបន្ទប់យូរៗ។ អគ្គិសនី​កម្ពុជា នឹងចាត់ចែង​អង្គភាពឱ្យ​មានការ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​នេះ​ឱ្យ​តឹងរឹង និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​គ្រប់គ្រាន់៕
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com