ជាតិ
ព័ត៍មានសុខភាព
សុខភាព
ការពារ​ប្រសើរ​ជាង​ព្យាបាល​! ហេតុ​នាំ​ឱ្យ​កើត​មាន​ជំងឺ​គាំងបេះដូង
09, Apr 2024 , 6:59 am        
រូបភាព
ការ​កើត​មាន​គ្រោះថ្នាក់ ភ្លាម​ៗ​ដោយ​ជំងឺ​បេះដូង វា​អាច​កើតឡើង​ភាគច្រើន​ទៅ​លើ​មនុស្ស​វ័យ​ជំទង់ ក៏​ដូច​ជា​វ័យក្មេង​ជាង​នេះ ។ ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ជា​ច្រើន​ស្លាប់ បណ្តាល​មក​ពី​ការ​គាំងបេះដូង ភ្លាម​ៗ ។
 
មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​គាំងបេះដូង​មាន​ដូច​ជា​៖ វ័យ​ចំណាស់​, លើសឈាម​, ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​, ជំងឺ​ទឹកនោមផ្អែម​, ការ​ទទួលទាន​បារី​, ធាត់​ខ្លាំង​, ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​បេះដូង ឬ​ស្លាប់ ភ្លាម​ៗ គ្រោះថ្នាក់​នេះ​អាច​ប្រឈម​ខ្ពស់​ក្នុង​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ពេក ។ មនុស្ស ម្នាក់​ៗ​ប្រហែល​មិន​ធ្លាប់​ជួប​ប្រទះ ឬ​ក៏​ចាប់អារម្មណ៍​ពី​អាការ​នៃ​ជំងឺ​បេះដូង​នេះ​ពី​មុន​មក​ទេ រហូត​ដល់​សោកនាដកម្ម​នេះ​បាន​កើតឡើង ។
 
លោក​អ្នក​គួរ​កត់សម្គាល់​រោគ​សញ្ញា​របស់​ខ្លួន​ដូច​ជា​៖ មាន​អារម្មណ៍​ចាក់ ឆៀប​ៗ ដូច​ម្ជុល​ល​ចាក់​មួយ​ចំហៀង​ខ្លួន ខណៈ​ពេល​លោក​អ្នកមាន​ចង្អោរ ឬ​ក្អួត ។ ការ​ពិបាក​ដកដង្ហើម ដង្ហើមញាប់ ឬ​បេះដូង​លោត​ញាប់ ។ ឈឺ​ថ្គាម វិលមុខ ឈឺក្បាល​ស្រាល​។ ខ្សោយ អស់កម្លាំង​ដោយ​គ្មាន​ហេតុផល​ច្បាស់ លាស់ អាច​មាន​ន័យ​ថា ឈាម​ហូរ​មិន​គ្រប់គ្រាន់​ទៅ​កាន់​បេះដូង ជា​ពិសេស​ប្រសិនបើ​អ្នក​កំពុង​ទទួល​រង​ពី​បញ្ហា​ពិបាក​ដកដង្ហើម និង​បែកញើស​ត្រជាក់ ។ ឈឺ​ក្រហាយ​នៅ​ក្នុង​ទ្រូង ឬ​ខ្នង និង​មាន​អារម្មណ៍​ថា ធ្ងន់​ៗ​ជាដើម ។
 
ដើម្បី​ចៀស​ផុត​ពី​បញ្ហា​នេះ លោក​អ្នក​គួរតែ​ពិនិត្យ​បេះដូង​ជា​មុន ព្រោះ​វា​មាន​សារសំខាន់​សម្រាប់​លោក​អ្នក ជាមួយនឹង​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់ វិធី​ការពារ ឬ​ក៏​ការ​ព្យាបាល​ដែល​គួរ​ធ្វើ​ជា​មុន​ដើម្បី​កាត់​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​ការ​គាំងបេះដូង ។ ការ​តាមដាន​និង​ការ​ពិនិត្យ​សុខភាព​ការពារ​បេះដូង គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​រុករក​ឲ្យ​ឃើញ​នូវ​កត្តា​ដែល​ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​បេះដូង ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com