ជាតិ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្នឲ្យមែនទែន ! មិនមានមធ្យោបាយជាក់លាក់ការពារជំងឺមហារីកទេ ប៉ុន្តែអាចកាត់បន្ថយបានតាមវិធីនេះ
09, Apr 2024 , 10:59 pm        
រូបភាព
មិន​មាន​មធ្យោបាយ​ជាក់លាក់ ដើម្បី​ការពារ​ជំងឺមហារីក​នោះ​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​វិធី​ជា​ច្រើន ​ដើម្បី​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក។


​វិធីសាស្ត្រទាំងនោះ​មាន​ដូច​ជា៖
  • ឈប់​ជក់បារី៖ ប្រសិនបើ​អ្នក​ជក់បារី សូម​ឈប់​។ ប្រសិនបើ​អ្នក​មិន​ជក់បារី កុំ​ចាប់ផ្តើម​។ ការ​ជក់បារី ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រភេទ​នៃ​ជំងឺមហារីក​ជា​ច្រើន មិនមែន​គ្រាន់តែ​ជំងឺមហារីក​សួត​នោះ​ទេ​។ ការ​ឈប់​ឥឡូវនេះ នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​នា​ពេល​អនាគត​។
  • ចៀសវាង​ការ​ប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ច្រើន​ពេក៖ កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ (UV) ដែល​បង្ក​គ្រោះថ្នាក់​ពី​ព្រះអាទិត្យ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​។ កំណត់​ការ​ប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​របស់​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ម្លប់ ពាក់​សម្លៀក​បំពាក់​ការពារ ឬ​ការ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​។
  • ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ៖ ចូរ​ជ្រើសរើស​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែ​ឈើ និង​បន្លែ គ្រាប់​ធញ្ញជាតិ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​។
  • ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​​​ទៀងទាត់ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​។ ចូរ​កំណត់​គោលបំណង​សម្រាប់​ការ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ៣០នាទី​ក្នុង​មួ​យស​ប្តា​ហ៍​។
  • រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ៖ ការ​លើស​ទម្ងន់ ឬ​ធាត់ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​។ ដើម្បី​​​រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ គឺអ្នកត្រូវ​​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ការ​ហាត់ប្រាណ​ទៀងទាត់​។
  • ចូរ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ឬ​តម​មិន​ផឹក​តែ​ម្តង​៖ ប្រសិនបើ​អ្នក​ជ្រើសរើស​ផឹកស្រា ចូរ​កម្រិត​ខ្លួន​អ្នក​ឲ្យ​ត្រឹមតែ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​។
  • រៀបចំ​តារាង​ការ​ពិនិត្យ​ជំងឺមហារីក៖ ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក អំពី​ប្រភេទ​នៃ​ការ​ពិនិត្យ​ជំងឺមហារីក​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ដោយ​ផ្អែក​លើ​កត្តា​ហានិភ័យ​របស់​អ្នក​។
  • សួរ​គ្រូពេទ្យ​អំពី​ការ​ចាក់​ថ្នាំ​បង្ការ៖ វីរុស​ខ្លះ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​។ ការ​ចាក់​ថ្នាំ​បង្ការ​រោគ​ អាច​ជួយ​ទប់ស្កាត់​វីរុស​ទាំងនោះ​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com