ជាតិ
សង្គមជាតិ
៣ខែ សមត្ថកិច្ច បង្ក្រាប និងបញ្ចូនអ្នកពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ជិត៤០០នាក់ទៅតុលាការ
09, Apr 2024 , 9:38 am        
រូបភាព
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចុះដល់ទីតាំងល្បែងអនឡាញខុសច្បាប់ ដោយបានអប់រំណែនាំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំង មិនឱ្យមានការបើក ឬផ្តល់ទីតាំង លេងល្បែងខុសច្បាប់ទៀតនោះទេ កាលពីថ្ងៃទី១៥ មីនា ២០២៤។

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែនេះ សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ បាន៣៩១កន្លែង នៅ១៩ រាជធានី-ខេត្ត។
 
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធល្បែងស៊ីសង
ចំនួន៨៦០នាក់ ។ ក្នុងនោះ សមត្ថកិច្ច ក៏បានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។ 
 
ករណីបញ្ជូនសំណុំរឿងទៅតុលាការនេះ លោក ទូច សុឃៈ អះអាងថា៖ «មាន៣៨៧នាក់ បានបញ្ជូនទៅតុលាការ ដែលក្នុងនោះ ពួកគេពាក់ព័ន្ធនឹងល្បែងភ្នាល់តាមអ៊ីនធឺណេត ដែលជ្រកក្រោមអាជ្ញាប័ណ្ណ និងល្បែងផ្សេងតាមមូលដ្ឋាន»។ 
 
ចំណែក ទីតាំងផ្សេងទៀត សមត្ថកិច្ចបានចុះបង្ក្រាប ដោយប្រើប្រាស់វិធានការរដ្ឋបាល ដោយគ្រាន់តែអប់រំ និងធ្វើកិច្ចសន្យា ជាមួយអ្នកពាក់ព័ន្ធ និងម្ចាស់ទីតាំង ចំនួន២៦០ទីតាំង ដោយសារវាជាបទល្មើសស្រាល ៕ 
 
Tag:
 ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com