ជាតិ
ព័ត៍មានសុខភាព
សុខភាព
កូនក្រោមអាយុ១ខួប មិនគួរធ្វើរឿងទាំងនេះទេ
18, Apr 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង១០ដែលអ្នកម្តាយមិនគួរធ្វើដាក់កូនដែលមានអាយុក្រោមមួយខួបទេ។ តើមានអ្វីខ្លះទៅ?
  • អ្នកម្តាយមិនគួរឲ្យកូនកើយខ្នើយទេ ព្រោះឆ្អឹងខ្នងកូនមិនទាន់លូតលាស់បានល្អ។ ដូចនេះ ការកើយខ្នើយអាចធ្វើឲ្យកូនប្រឈមនឹងគ្រោះថ្នាក់បាន។
  • អ្នកមិនគួរថើបមាត់របស់កូនទេ ព្រោះអាចបញ្ជូនមេរោគទាំងឡាយចូលទៅក្នុងរាងកាយរបស់កូន ដោយធ្វើឲ្យកូនងាយប្រឈមមុខនឹងជំងឺផ្សេងៗណាស់។
  • អ្នកម្តាយមិនគួរយោលកូនចុះឡើងខ្លាំងៗពេកទេ ព្រោះអាចប៉ះពាល់ដល់ខួរក្បាលកូនខ្លាំងណាស់ ដោយធ្វើឲ្យកូនមិនឆ្លាតឡើយ។
  • អ្នកម្តាយមិនគួរហាមឃាត់មិនឲ្យកូនបៀរដៃទេ ព្រោះការបៀរដៃជាវិធីក្នុងការជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ដូចនេះ អ្នកម្តាយគួរតែលាងដៃឲ្យកូនឲ្យបានញឹកញាប់ ទើបមេរោគក្នុងដៃកូនមិនធ្លាក់ចូលក្នុងពោះរបស់កូនបាន៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com