ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អ្នកភ្នំពេញ មិនបានទៅណា កុំភ្លេចទៅថតរូបនាគនៅសង្ក្រាន្តវត្តភ្នំ!
13, Apr 2024 ,
2:59 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ បើមិនបានទៅណាឆ្ងាយទេ អ្នករស់នៅភ្នំពេញ អាចទៅលេងសង្ក្រាន្តភ្នំវត្ត ។ នៅទីនេះ មានវត្តមានរូបសំណាកនាគ ដែលធ្វើពីឫស្សីចំនួន១០០ដើម។ នាគនេះ គឺតំណាងឲ្យឆ្នាំរោង ឆ្នាំ២០២៤ ដោយទេវតាព្រះនាម ព្រះ នាម មហោទរាទេវី ដែលជាបុត្រីទី ៧ របស់ កបិល មហា ព្រហ្ម ។ លោក ចាន សុភត្រា ជាងធ្វើសត្វនាគពីឫស្សីនេះ បានលើកឡើងថា ឫស្សីដែលយកមកច្នៃធ្វើសត្វនាគនេះ យកមកពីខេត្តកំពង់ចាម។ នាគពណ៌មាសនេះ មានប្រវែង៦ម៉ែត្រ និងកម្ពស់ ៥.៤០ម៉ែត្រ ដោយត្រូវប្រើរយៈពេល១ខែ ដើម្បីសាងសង់។
គិតត្រឹមរសៀលថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំនេះ ភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋខ្មែរជាច្រើន បានមកថតរូបសត្វនាគ ដែលតំណាងឱ្យ «ឆ្នាំរោង» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ សង្រ្កាន្តវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ខែមេសា ក៏មានការតាំងសម្ភារៈបុរាណខ្មែរ គំនូរ កម្មវិធីសាសនា កម្មវិធីកម្សាន្ដសប្បាយជាច្រើន ជាពិសេសការលេងល្បែងប្រជាប្រិយខ្មែរផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សង្ក្រាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com