ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
តំបន់ទេសចរណ៍ ៣៩កន្លែងនៅកំពត រង់ចាំទេសចរមកកម្សាន្ត...
17, Apr 2024 ,
4:20 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
កំពត៖ ឧទ្យានជាតិ សំណង់បេតិកភណ្ឌ ដងព្រែក និងទីជនបទ ជាគោលដៅទាក់ទាញបំផុតនៃខេត្តកំពត។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ប្រាប់សារព័ត៌មានឌីជីថលថ្មីៗឱ្យដឹងថា ខេត្តកំពត មានតំបន់ទេសចរណ៍ ៣៩កន្លែង ដែលជាទីទេសចរណ៍សម្រាប់ទេសចរទៅទស្សនាកម្សាន្ត។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ខេត្តកំពត ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន រាប់ចាប់ពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងកែច្នៃ ,ប្រវត្តិសាស្រ្ត, វប្បធម៌, ភ្នំ, ព្រែក និង កសិទេសចរណ៍ជាដើម។ តំបន់នីមួយៗ ត្រូវបានបែងចែកជា ៤ផ្នែកសំខាន់ៗដូចជា ឧទ្យានជាតិព្រះមុនីវង្សបូកគោ, ក្រុងកំពតសំណង់បេតិកភណ្ឌ, ដងព្រែកកំពង់បាយ និងទីជនបទនៃខេត្តកំពត។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា ក្នុងចំណោមតំបន់ទេសចរណ៍ទាំង៣៩កន្លែង ត្រូវបានបែងចែកជា៤កញ្ចប់។ កញ្ចប់ខ្សែទស្សនាចរណ៍ទាំងនោះរួមមាន កញ្ចប់ខ្សែក្រុងកំពតសំណង់បេតិកភណ្ឌ, កញ្ចប់ខ្សែឧទ្យានជាតិព្រះមុនីវង្សបូកគោ, កញ្ចប់ខ្សែជីវិតនៅលើដងព្រែកកំពង់បាយ និងកញ្ចប់ខ្សែដំណើរស្វែងយល់ទីជនបទ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតដូចតទៅ៖
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់ទឹកឈូ និងទំនប់ម្លិច គឺជាតំបន់ទេសចរណ៍ដែលទាក់ទាញទេសចរជាតិច្រើនជាងគេ។ ចំណែកតំបន់ដែលទាក់ទាញភ្ញៀវទេសចរបរទេស គឺចម្ការម្រេច។
តំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តនៅខេត្តកំពត បានស្រូបយកទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តជាហូរហែ ជាពិសេសថ្ងៃចុងសប្ដាហ៍ និងពេលបុណ្យទាន។ ទេសចរអាចដើរកម្សាន្តតាមកញ្ចប់ខ្សែទស្សនាចរណ៍ដែលមន្ទីរទេសចរណ៍បានរៀបចំផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កំពត
តំបន់ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com