ជាតិ
របងវត្តកម្រ! វត្តពីមុនភាគច្រើន មានរបងទាបៗ
17, Apr 2024 , 5:40 pm        
រូបភាព
កណ្ដាល៖ សម័យបច្ចុប្បន្ននេះ កម្រឃើញមានរបងវត្ត ដែលមានកម្ពស់ទាបៗបែបនេះទៀតណាស់។ វត្តភាគច្រើន វាយរបងចាស់ៗចោល ដោយសាររបងចាស់ៗទាំងនោះ ទ្រុឌទ្រោមខ្លាំង ឬដោយហេតុផលផ្សេងៗ។ ដូច្នោះហើយ រចនាបថរបបវត្តមួយចំនួន ដែលបានសាងសងមុនសម័យសង្គ្រាម ឬក្រោយសម័យសង្គ្រាមថ្មីថ្មោង បានបាត់រូបរាងបន្តិចម្ដងៗ។


របងវត្តកាលសម័យនោះ មួយចំនួនធ្វើទាប និងមានចន្លោះ អាចឱ្យមនុស្សម្នា ឬក្មេងៗដែលមានកម្ពស់ទាប អាចអើតមើលឃើញទៅក្នុងវត្តបាន។ ចំណែករបបវត្តសម័យបច្ចុប្បន្ន ភាគច្រើនធ្វើខ្ពស់ ផុតក្បាលមនុស្សចាស់ និងពុំសូវមានចន្លោះ អាចឱ្យមើលឃើញទៅក្នុងវត្តឡើយ។​​ បើទោះបីជារបងវត្ត ធ្វើខ្ពស់ ឬធ្វើទាប មានចន្លោះអាចមើលទៅដល់ក្នុងវត្តបាន ឬមិនអាចមើលឃើញទៅដល់ក្នុងវត្តបានក៏ដោយ ក៏សុទ្ធសឹងតែមានគុណប្រយោជន៍ ទៅតាមសម័យកាលផ្សេងៗគ្នា។

របងវត្តទាំង២នេះស្ថិតក្នុងវត្ត សេរីឧត្តមនី ហៅវត្ត(ពាមរាំងលើ) ស្ថិតក្នុងភូមិពាមរាំងលើ ឃុំពាមរាំងលើ និង ស្ថិតក្នុងវត្តបទុមគង្គារ ហៅវត្ត(ព្រែកដាច់) ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ដោយស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល ដូចគ្នា។ សូមទស្សនារូបភាពខាងក្រោម៖















Tag:
 វត្តបុរាណ
  របងវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com