ជាតិ
សង្គមអន្តរជាតិ​
សុខភាព
លុយមិនអាចទិញសុខភាពល្អបានទេ ! ដូច្នេះចង់បានបេះដូងមានសុខភាពល្អ ជៀសពីទម្លាប់ទាំងនេះ !
19, Apr 2024 , 10:59 pm        
រូបភាព
វា​ធ្វើការ​ពេញ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​។ ដូច្នេះ​ការ​រក្សា​ឱ្យ​បាន​នូវ​សុខភាព​បេះដូង​ល្អ​ប្រសើរ គឺ​ចាំបាច់​ណាស់​។ ទម្លាប់​មួយ​ចំនួន អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង​គួរ​ឱ្យ​ព្រួយបារម្ភ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ទម្លាប់​៣​យ៉ាង ដែល​បង្ក​ជា​បញ្ហា​ដល់​សុខភាព​បេះដូង​របស់​អ្នក ប្រសិនបើ​អ្នក​ធ្វើ​វា​ជា​ប្រចាំ​។
 
១. ការ​មាន​ស្ត្រេ​ស​ជា​ប្រចាំ

ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​រួម​ទាំង​ជំងឺ​បេះដូង​និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ស្ត្រេ​ស​បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ហើយ​ថែម​ទាំង​បណ្ដាល​ឱ្យ​រាង​កាយ​បង្កើន​ការ​ផលិត​អរ​ម៉ូ​នករ​ទី​សូល (cortisol) និង អេ​ពី​ណេ​ហ្វ្រី​ន (epinephrine) ដែល​បង្ក​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​។ កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​នេះ​ហើយ​ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​បេះដូង​។
 
២. ការ​ជក់បារី

ទាំង​ការ​ជក់បារី​និង​ការ​ហិត​ផ្សែង​បារី សុទ្ធតែ​ជា​កត្តា​គ្រោះថ្នាក់​ដែល​អាច​បង្ក​បញ្ហា​សុខភាព​ជា​ច្រើន​ចំពោះ​សួត​និង​បេះដូង​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​បញ្ឈប់​ការ​ជក់បារី​និង​ការពារ​ខ្លួន​ពី​ការ​ហិត​ផ្សែង​បារី​អ្នក​ដទៃ​។ ដូច្នេះ​នៅ​ពេល​ឈប់​ជក់បារី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់សម្គាល់​។
 
៣. គេង​មិន​គ្រប់

ការ​គេង​មិន​គ្រប់​អាច​រារាំង​ឈាម​មិន​ឱ្យ​រត់​បាន​ត្រឹមត្រូវ ហើយ​វា​ជា​អ្វីមួយ​ដែល​អាច​ធ្វើ​ឱ្យ​ឈាមកក​កើត​មាន​ឡើង​។ ឈាមកក​នោះ​អាច​ចរាចរ ហើយ​រាំងស្ទះ​ដល់​លំហូរ​នៃ​ឈាម​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​សាច់ដុំ​បេះដូង​ដែល​ជា​អ្វីមួយ​អាច​នាំ​ឱ្យ​គាំងបេះដូង​។ ប្រសិនបើ​អ្នក​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​ផ្នែក​មួយ​នៃ​ខួរក្បាល នោះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​នឹង​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​ជាក់​ជា​មិន​ខាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com