ជាតិ
អត្ថបទពាណិជ្ជកម្ម
POND'S Bright Miracle ជាមួយរូបមន្ត NiasorcinolTM បង្ហាញពីអនាគតនៃការថែរក្សាស្បែកឲ្យមានប្រសិទ្ធភាពខ្ពស់ និងភ្លឺថ្លា
19, Apr 2024 , 11:29 am        
រូបភាព
ភ្នំពេញ៖ POND'S ជាផលិតផលល្បីល្បាញខាងការច្នៃប្រឌិតផ្នែកថែរក្សាស្បែក មានមោទនភាពក្នុងការបង្ហាញជូននូវផលិតផលថ្មី POND'S Bright Miracle ដែលបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside។ ព្រឹត្តិការណ៍ផ្តាច់មុខនេះ បានបង្ហាញពីភាពរីកចម្រើនចុងក្រោយបង្អស់នៃបច្ចេកវិទ្យាថែរក្សាស្បែកជាមួយរូបមន្ត NiasorcinolTM រួមជាមួយនឹងផលិតផលថ្មីដែលបញ្ចូលជាមួយរូបមន្ត ដែលត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្បែក POND'S ។
 
NiasorcinolTM ផលិតដោយវិទ្យាស្ថានស្បែក Pond's Skin Institute របស់ក្រុមហ៊ុន Unilever តំណាងឱ្យការបោះជំហ៊ានថ្មីមួយទៀតដ៏អស្ចារ្យក្នុងការថែទាំស្បែកឲ្យមានភាពភ្លឺថ្លា និងប្រសិទ្ធភាពខ្ពស់​។ តាមរយៈការលាយបញ្ចូលគ្នានូវសារធាតុ Ethyl resorcinol ដែលជួយបង្កើនភាពភ្លឺថ្លា ជាមួយនឹងសារធាតុ Niacinamide វានឹងធ្វើឱ្យស្បែកលោកអ្នកកាន់តែភ្លឺរលោងចេញពីខាងក្នុងតែម្តង។ សារធាតុ​ផ្សំប្រកបដោយ​ប្រសិទ្ធភាពដែលត្រូវបានផលិតឡើងស្របតាមក្បួនវេជ្ជសាស្ត្រនេះ នឹងជួយ​កាត់​បន្ថយ​ស្នាម​អុច​ខ្មៅ ​ស្នាម​មុន អាចម៍រុយ និងបណ្តុះកោសិកាថែរក្សា​ស្បែក​ឡើងវិញដោយជួយធ្វើឲ្យស្បែកភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាពបំផុត។
 
បច្ចេកវិទ្យាកាត់បន្ថយស្នាមអុចខ្មៅដ៏ជឿនលឿនរបស់វិទ្យាស្ថាន POND'S Skin Institute ឆ្លងកាត់តាមវិធីសាស្ត្រសាមញ្ញបំផុត ដោយបញ្ចូលទៅក្នុងស្រទាប់ស្បែកឱ្យកាន់តែជ្រៅ ដើម្បីទទួលបានលទ្ធផលលឿន និងជ្រាបចូលជ្រៅក្នុងកោសិកាស្បែកទាំងអស់។ មិនដូចគ្រឿងផ្សំបែបប្រពៃណីដូចជា អាស៊ីត ឬ niacinamide ដែលជួយដោះស្រាយបានតែផ្ទៃខាងលើ ឬការទប់ស្កាត់ការផ្ទេរជាតិមេឡានីនប៉ុណ្ណោះ ប៉ុន្តែសម្រាប់រូបមន្តរបស់វិទ្យាស្ថានស្បែក POND'S Skin Institute វិញ វាពិតជាបានដោះស្រាយដោយផ្ទាល់បានយ៉ាងមានប្រសិទ្ធភាពរាល់កង្វល់របស់អ្នកប្រើប្រាស់ទាំងឡាយ។
 


POND'S Bright Miracle ឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពយ៉ាងខ្ពស់បំផុត។ នៅក្នុងការធ្វើតេស្ត គ្រូពេទ្យជំនាញខាងសើស្បែក បានវាយតម្លៃពីភាពភ្លឺថ្លានៃស្បែក ការកាត់បន្ថយស្នាមអុចខ្មៅ ការបង្រួមរន្ធញើស និងការផ្ដល់ជាតិទឹក (ផ្តល់សំណើម) ក្នុងដំណាក់កាលមុន និងក្រោយការប្រើប្រាស់ផលិត​ផលមួយនេះ។ សំណួរសួរថា តើលទ្ធផលសម្រេចពីការសាកល្បងនេះយ៉ាងណាទៅ? លទ្ធផលចុងក្រោយបង្ហាញយ៉ាងច្បាស់ថា សេរ៉ូម POND'S Bright Miracle Ultimate Clarity Serum ជួយឲ្យស្បែកមានភាពភ្លឺជាងមុន ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។
 
ក្នុងអំឡុងពេលធ្វើបទបង្ហាញផ្តាច់មុខ POND'S​ Skin Institute បានបង្ហាញតារាដ៏ល្បីឈ្មោះ «Tzuyu» មកពី TWICE និង «Yaya» របស់ Urassaya Sperbund ដោយបង្ហាញស្បែកភ្លឺថ្លារបស់ពួកគេតាមរយៈវីដេអូផ្សាយពាណិជ្ជកម្ម។ ភ្ញៀវកិត្តិយសទាំងអស់ ដែលចូលរួមបានសម្តែងនូវភាពរីករាយគ្រាដែលពួកគាត់បានទទួលព័ត៌មាន និងចំណេះដឹងពីអ្នកជំនាញផ្នែកថែរក្សាស្បែក និង influencer រួមជាមួយនឹងការទទួលទានអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ និងការលេងល្បែងកម្សាន្តផ្សេងៗជាច្រើនទៀត។
 


POND'S ជាផលិតផលរបសក្រុមហ៊ុន Unilever ដែលបាននាំមកនូវការច្នៃប្រឌិតផ្នែកថែរក្សាស្បែកតាំងពីឆ្នាំ ១៨៤៦ មកម្ល៉េះ ដោយណែនាំផលិតផលក្រែមល្អៗ (cold cream) និងជាអ្នកត្រួសត្រាយសារធាតុ Niacinamide ។ សូមចូលរួមជាមួយ Bright Miracle Movement ដើម្បីស្វែងរកផលិតផលថ្មីរបស់យើងដែលមានលក់តាមផ្សារទំនើប និងតូបនានាទូទាំងប្រទេស។
តស់! ចាប់ផ្តើមជាមួយគ្នាដើម្បីបង្ហាញសក្តានុពលរបស់ POND'S Bright Miracle។
 
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុក POND'S Cambodia៕
#MiracelsHappen #Niasorcinol #PONDSSkinInstitute 
 
(អត្ថបទពាណិជ្ជកម្ម)



















Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com