ជាតិ
សង្គមជាតិ
ភ្នំក្បាលរមាស ជាទីតាំងទេសចរណ៍ ពង្រឹងស្មារតី ភាពអំណត់ និងកាត់បន្ថយភាពតានតឹង
20, Apr 2024 , 10:00 am        
រូបភាព
កំពត៖ ភ្នំក្បាលរមាស ឬភ្នំនាងសេដាឱន ជាទីតាំងទេសចរណ៍ សម្រាប់ភ្ញៀវទេសចរឡើងភ្នំគយគន់សម្រស់ខេត្តកំពត ។ ទីតាំងទេសចរណ៍នេះ ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្តកំពត។ រមណីយដ្ឋានបុរេប្រវត្តិសាស្រ្តដ៏ចំណាស់មួយនេះ ពេញនិយមសម្រាប់ទេសចរបរទេសមកឡើងជញ្ជាំងភ្នំ ដើរតាមជ្រលងភ្នំ ដែលមានកម្ពស់ជាង៣០ម៉ែត្រ និងចូលរូងភ្នំទស្សនាទិដ្ឋភាពនានា។
 
ភ្នំនេះ មានអាយុកាលប្រមាណ៥ពាន់ឆ្នាំមុនគ្រឹស្តសករាជ ជាទីតាំងដែលអ្នកស្រុកជុំវិញនោះ មានជំនឿផងដែរ។  អ្នកស្រុកនៅជុំវិញនោះទម្លាប់ហៅ ភ្នំក្បាលរមាស ជំនួសដោយ ភ្នំនាងសេដាឱន ។ បើតាមការសិក្សា ការកំណត់ហៅឈ្មោះភ្នំក្បាលរមាសនេះ គឺមានតំណាលតៗគ្នាទាក់ទងនឹងរឿងរាមកេរ្តិ៍។ ទីតាំងនេះ ជាកន្លែងជួយកាត់បន្ថយភាពតានតឹង ពង្រឹងស្មារតី ភាពអំណត់ និងសុខភាព ប៉ុន្តែទេសចរជាតិពុំទាន់ស្គាល់ច្រើននោះឡើយ។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

Tag:
 ភ្នំក្បាលរមាស
© រក្សាសិទ្ធិដោយ thmeythmey.com