ជាតិ
ក្បាច់គុនសៅលីញ និងល្បុកត្តោ នឹងសម្តែងរួមគ្នានៅប្រាសាទបាយ័នក្នុងព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍
20, Apr 2024 , 10:30 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍«When shaolin Meets Bokator At Angkor» ដោយមានការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ នៅខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបន្តជំរុញការអនុវត្ត«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឹណាន ប្រទេសចិន និងខេត្តសៀមរាប របស់កម្ពុជា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍«When shaolin Meets Bokator At Angkor» នឹងចាប់ផ្តើមនាម៉ោង ៧កន្លះព្រឹក នៅថ្ងៃទី២៤ ខែមេសា ។ ព្រឹត្តិការណ៍«When shaolin Meets Bokator At Angkor» ជាការសម្តែងរួមគ្នារវាងខេត្តហឹណាន និងខេត្តសៀមរាប អំពីក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ 
 
ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមន៍ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធជាង៥០០នាក់ ផងដែរ។ នេះជាការបញ្ជាក់របស់ក្រសួងទេសចរណ៍ដែលរំពឹងថា ព្រឹត្តិការណ៍ទាំងនេះ នឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ​ អ្នកវិនិយោគចិនឱ្យមកទស្សនា និងបន្ថែមការវិនិយោគនៅកម្ពុជាកាន់តែច្រើន ក៏ដូចជាអបអរការអនុវត្តយុទ្ធនាការ«ទស្សនាសៀមរាម ឆ្នាំ២០២៤» និង«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»៕

Tag:
 ThmeyThmey
  ទេសចរណ៍
 គុនសៅលីញ
 ល្បុកត្តោ
 ប្រាសាទបាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com