ជាតិ
ព័ត៍មានសុខភាព
សុខភាព
ញ៉ាំ​បែប​នេះ​នឹង​ជួយ​បន្ថយ​ជាតិ​ស្ករ​បាន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម
22, Apr 2024 , 10:59 pm        
រូបភាព
ជំងឺ​ទឹកនោម​ផែ្អ​ម​ត្រូវ​គេ​បែងចែក​ជា​ពីរ​ប្រភេទ ហើយ​ជំងឺ​ទាំង​ពីរ​ប្រភេទ​នេះ បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា ខ្សោយក្រលៀន កើត​ដំបៅ ស្លាប់​អវយវៈ ងងឹត​ភែ្ន​ក ឬ​ក៏​អាច​នឹង​នាំ​ឲ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ទៀត​ផង ។
 
វិធីសាស្ត្រ​ថ្មី​តែ​សាមញ្ញ ជួយ​ឱ្យ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ថយ​ចុះ ដោយ​ពុំ​បាច់​ពឹងផ្អែក​ខ្លាំង​លើ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន ត្រូវ​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ និង​ណែនាំ​។
 
ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​រក​ឃើញ​ថា វិធី​សាមញ្ញ​ដែល​អាច​អនុវត្ត​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​គឺ ការ​កម្រិត​អាហារ​ត្រឹមតែ​បី​ពេល​សម្រាប់​១​ថ្ងៃ (​មិន​ឱ្យ​លើស​ពី​បី​ពេល​) ដោយ​ក្នុង​នោះ​អាហារ​ទាំង​បី​ពេល​នោះ គប្បី​ទទួលទាន​ឱ្យ​ទៀងទាត់​ពេលវេលា​។ អនុវត្ត​តាម​វិធី​នេះ​ក្នុង​រយៈពេល​បី​ខែ អាច​ជួយ​បន្ថយ​ការ​ពឹងផ្អែក​ខ្លាំង​លើ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន ដោយ​មាន​ប្រសិទ្ធភាព​។
 
អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា ដោយសារ​វិធីសាស្ត្រ​កំណត់​នេះ គឺ​ជួយ​ឱ្យ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ស្រក​ទម្ងន់​ខ្លះ ព្រមទាំង​បន្ថយ​ចំណង់​ញ៉ាំ​អាហារ ដែល​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ ។ វិធី​នេះ ត្រូវ​បាន​ពិសោធ​រយៈពេល​១២​ស​ប្តា​ហ៍​លើ អ្នកជំងឺ​ទឹកនោមផ្អែម​ស្ម័គ្រចិត្តដែល​មាន​បញ្ហា​លើស​ទម្ងន់២៨នាក់ ហើយ​វិធី​នេះ ជួយ​ឱ្យ​អ្នក​ទាំងនោះ​ឲ្យ​ស្រក​ទម្ងន់​ជា​មធ្យម​៥​គីឡូក្រាម និង​ថយ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម (Hemoglobin A1C) ប្រមាណ​១,២%​។
 
ក្រោយ​រយៈពេល ១២​ស​ប្តា​ហ៍ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​កត់សម្គាល់​ឃើញ​ពី​ប្រសិទ្ធភាព ឃើញ​ថា អ្នកជំងឺ​ទាំងនោះ ពុំ​ពឹងផ្អែក​លើ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​បាន​ច្រើន ដែល​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​វិធី​នេះ ជា​ការ​ណែនាំ​ថ្មី​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ សម្រាប់​ការ​រក​ឃើញ​នេះ គឺជា​ការ​ស្រាវជ្រាវ​រួម​គ្នា រវាង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Wolfson និង​សាកលវិទ្យាល័យ Hebrew Jerusalem នៃ​ប្រទេស​អ៊ី​ស្រា​អែ​ល​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com