ជាតិ
កម្ពុជា-ចិន ព្រមព្រៀងលើពិធីសារចត្តាឡីស័ក និងលក្ខខណ្ឌផលិតចំណីសុនខ នាំទៅចិន
22, Apr 2024 , 4:38 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និង លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ រូបភាព៖ Chanthol Sun DPM

ភ្នំពេញ៖ កម្ពុជា និងចិន បានហត្ថលេខាលើពិធីសារចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យ នៃការ ផលិតផលចំណីសត្វសុនខពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោ សម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃទី២២ ខែមេសានេះ។

ក្រៅតែពី ពិធីសារនៃការផលិតចំណីសុនខនាំចេញទៅចិន នៅមានពិធីសារមួយទៀត ដែលភាគីទាំងពីរសម្រេចបាន គឺវិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា។ 
 
ពិធីសារនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពី លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជារដ្ឋមន្ត្រីការបរទេសចិន និង លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ 
 
Tag:
 ចំណីសត្វសុនខ
  វ៉ាង យី
  ឌិត ទីណា
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com