ជាតិ
ឧតុនិយម៖ តំបន់ខ្ពង់រាប និងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់
26, Apr 2024 , 11:12 am        
រូបភាព
សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ប្រទេសកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា។

ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញលទ្ធផលព្យាករណ៍ថា សម្ពាធទាបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដីពី១០ ទៅ១៥ភាគរយ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពពី២៦ ទៅ៣៨អង្សាសេ ដោយខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ រីឯតំបន់មាត់សមុទ្រ មានពី២៥ ទៅ៣៦អង្សាសេ ហើយរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ១,៥០ម៉ែត្រ។

នៅតំបន់វាលទំនាប សីតុណ្ហភាពមានកម្រិតពី២៦ ទៅ៣៧អង្សាសេ ហើយខ្យល់បកមានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី ដូចតំបន់មាត់សមុទ្រផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com