កីឡាជាតិ
ជាតិ
ដើម្បីរក្សាសម្ភារ និងទីតាំងស្ដង់ដា សហព័ន្ធកីឡាទូកកានូ បានប្ដូទីតាំងហ្វឹកហាត់ នៅទន្លេវ៉ៃគោ
26, Apr 2024 , 6:59 pm        
រូបភាព
សកម្មភាពហ្វឹកហាត់នៅទន្លេវ៉ៃគោ របស់អត្ដពលិកជម្រើសជាតិកីឡាទូក រូបពី លោក គង់ សុភាព
សកម្មភាពហ្វឹកហាត់នៅទន្លេវ៉ៃគោ របស់អត្ដពលិកជម្រើសជាតិកីឡាទូក រូបពី លោក គង់ សុភាព
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បោះជុំរំហ្វឹកហាត់ ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដោយបានផ្លាស់ប្ដូទីតាំងហ្វឹកហាត់ ពីព្រែកកំពត ខេត្តកំពត មកបោះជុំរំហ្វឹកហាត់ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។ លោក គង់ សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា ទន្លេងវ៉ៃគោ ជាប្រភេទទឹកនឹង ហើយក៏ជាទឹកសាប ដែលមិនអាចរក្សាសម្ភារៈហ្វឹកហាតបានយូ ខុសពីទឹកប្រៃ ធ្វើឲ្យសម្ភារៈឆាប់ខូច។


គ្រូបង្វឹក ៦រូប និងអត្ដពលិកជម្រើសជាតិ ៣០រូប បានបោះជុំរំហ្វឹកហាត់នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥។ ក្នុងចំណោមអត្ដពលិក ៣០នាក់នោះ មានស្ដ្រី ចំនួន៦នាក់។
  
សកម្មភាពហ្វឹកហាត់នៅទន្លេវ៉ៃគោ របស់អត្ដពលិកជម្រើសជាតិកីឡាទូក រូបពី លោក គង់ សុភាព

លោក គង់ សុភាព បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ស្ថានភាពទឹកនៅព្រែកកំពត ជាទីតាំងហ្វឹកហាត់ចាស់ គឺចរន្ដទឹកហូរ និងជាទឹកប្រៃ។ ដូច្នេះហើយ ទីតាំងនោះមិនអំណោយផល ដល់ការហ្វឹកហាត់ឡើយ។ ចំណែក សម្ភារៈ ទូក សម្រាប់ហ្វឹកហាត់ ក៏មិនអាចរក្សាបានយូ ហើយឆាប់ខូច និងពុក។
 
មន្ដ្រីរូបនេះ បន្ដទៀតថា ទន្លេវ៉ៃគោល ជាចរន្ដទឹកនឹង និងទឹកសាប អំណោយផលដល់ការហ្វឹកហាត់ ថែមទាំងអាចជួយរក្សាសម្ភារៈហ្វឹកហាត់ និងទូកបានយូ។ មន្ដ្រីសហព័ន្ធរូបនេះ បាននិយាយដូច្នេះថា៖ «ស្ថានភាពទឹក ត្រូវស្ដង់ដារសម្រាប់កីឡាទូក ដោយសារទីនោះជាប្រភេទទឹកនិង ហើយជាប្រភេទទឹកសាប។ ចំណែកនៅព្រែកកំពត ទឹកហូរចុះឡើង និងជាទឹកប្រៃ ហើយមិនសូវជាត្រូវស្ដង់ដារ បច្ចេកទេសរបស់ទូក។ ចំពោះទឹកប្រៃ សម្ភារៈយើង មិនអាចនៅជាមួយទឹកប្រៃនោះបានយូរទេ វាធ្វើឲ្យពុក។ ចំណែកទឹកសាបយើង ដាក់សម្ភារៈយើង នៅកំពង់រាប់ខែក៏មិនអីដែរ។ ទឹកប្រៃវាតម្លើងទៅ សម្ភារៈ យើងវាមានបញ្ហា និងមិនអាចរក្សាសម្ភារៈយើងបានយូទេ។»៕

Tag:
 កីឡាទូក
  ទូកកានូ
  ទូករ៉អ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com