ជាតិ
ការបញ្ចុះចម្លាក់សត្វអណ្តើកជាជំនឿកើតមានស្ទើរគ្រប់ជាតិសាសន៍
28, Apr 2024 , 9:29 pm        
រូបភាព
លោកសាស្រ្តាចារ្យ អ៉ឺម សុខរិទ្ធី
លោកសាស្រ្តាចារ្យ អ៉ឺម សុខរិទ្ធី
សៀមរាប៖ ការប្រទះឃើញចម្លាក់សត្វអណ្តើកនៅតាមស្រះទឹកក្នុងតំបន់អង្គរ ដូចជាប្រាសាទកណ្ដាលស្រះស្រង់ និងថ្មីៗនេះនៅប្រាសាទបាយ័នជាដើម ហាក់ជារឿងចម្លែកបនិ្ដច​សម្រាប់សាធារណជន។ តាមពិតទៅ រឿងរ៉ាវទាំងនេះត្រូវបានអ្នកបុរាណវិទ្យា ឬអ្នកស្រាវជ្រាវដឹងជាទូទៅ​យូរមកហើយ គឺថាឱ្យតែនៅតាមសំណង់សាសនានានា តែងមានការបញ្ចុះចម្លាក់សត្វអណ្តើកនេះ។


លោកសាស្រ្តាចារ្យ អ៊ឹម សុខរីទ្ធី ទីប្រឹក្សាបច្ចេកទេសនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្តី បានពន្យល់ថា រឿងរ៉ាវនៃទំនាក់ទំនងរវាងមនុស្ស និងសត្វ​អណ្តើកនេះ មានសឹងទូទាំងសកលលោក និងសឹងគ្រប់ជាតិសាសន៍ មិនថាអឺរ៉ុប អាម៉េរិក អាហ្រ្វិក អារ៉ាប់ ឬអាស៊ីឡើយ។ ជំនឿទាំងនោះ កើតមានតាមបរិបទផ្សេងៗគ្នា ដោយខ្លះយល់​ថា សត្វអណ្តើកជាសត្វ​ដែលនាំសំណាង ទាក់ទងនឹងរឿងល្អៗ ជាសត្វដែលទ្រទ្រង់ផែនដី និងមនុស្សលោក តែក៏មានដែរអ្នកខ្លះយល់ថា សត្វនេះតំណាងឱ្យសភាវៈអាក្រក់។ 


ចម្លាក់សត្វអណ្តើកដែលប្រទះឃើញនៅបាតស្រះខាងកើតប្រាសាទបាយ័ន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ រូបភាព៖ សោម កក្កដា 

ក្នុងសង្គមខ្មែរ ជំនឿនេះមានយូរយារមកហើយ គឺទាំងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ តាមព្រហ្មញ្ញសាសនា គេយល់ថា សត្វអណ្តើកជាអវតាទី២របស់ព្រះនរាយណ៍ ​ក្នុងការជួយ​សង្រ្គោះ​ជីវិតមនុស្ស និងសង្រ្គោះទេព។ រីឯក្នុងពុទ្ធសាសនា សត្វអណ្តើកជាមគ្គុទ្ទេសក៍ នាំពុទ្ធសាសនិកទៅកាន់ ព្រះនិព្វាន៕


ចម្លាក់អណ្តើកនៅវត្ត Tenryu-ji Zen, Kyoto ប្រទេសជប៉ុន។ រូបភាព៖ លោក អ៉ឹម សុខរិទ្ធី 


ទីតាំងដែលប្រទះឃើញចម្លាក់សត្វអណ្តើកនៅបាតស្រះបាយ័ន។

ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោកសាស្រ្តាចារ្យ អ៊ឹម សុខរិទ្ធី ដូចតទៅ៖


Tag:
 ចម្លាក់សត្វអណ្តើក
 ​ អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com