ជាតិ
បទសម្ភាសន៍
វីដេអូ
ពិព័រណ៍៍អប់រំ៖ គរុនិស្សិតព័ត៌មានវិទ្យា បង្កើតចំណតយានយន្តស្វ័យប្រវត្តិ ដើម្បីរក្សាសណ្តាប់ធ្នាប់
30, Apr 2024 , 8:39 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា និងជៃ ផានិត

ភ្នំពេញ៖ ស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តរបស់គរុនិស្សិតចំនួន ៣៦ក្រុម នៃ១៩ឯកទេស ត្រូវបានដាក់តាំងបង្ហាញ ក្នុងពិព័រណ៍អប់រំ ស្តីពី«ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+2)» នៃវិទ្យាស្ថានជាតិអប់រំ។ ក្នុងចំណោមស្នាដៃដែលមានក្នុងពិព័រណ៍នេះ គំរូចំណតយាន្តយន្តស្វ័យប្រវត្តិ ដែលជាស្នាដៃរបស់គរុនិស្សិត ឯកទេសព័ត៌មានវិទ្យា ទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួម និងជាក្រុមទទួលបានជ័យលាភីលេខ១ផងដែរ។


ក្រៅពីរក្សាសណ្តាប់ធ្នាប់ ចំណតស្វ័យប្រវត្តិនេះ ក៏អាចជួយកាត់បន្ថយកម្លាំងមនុស្ស បានមួយចំណែកធំផងដែរ។ សូមបញ្ជាក់ផងដែរថា ពិព័រណ៍ស្នាដៃគរុនិស្សិត ត្រូវបានរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសម្តេច តេជោ ហ៊ុន សែន ៕ 
 
សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖

 




Tag:
 តាំងពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com