ជាតិ
អ្នកភូមិនគរក្រៅ ធ្វើពិធីបុណ្យភូមិ ដើម្បីសេចក្ដីសុខសប្បាយ និងបញ្ចៀសជំងឺនានា
05, May 2024 , 3:39 pm        
រូបភាព
អ្នកភូមិនគរក្រៅទទួលទឹកមន្តព្រះសង្ឃក្នុងពិធីបុណ្យភូមិនាថ្ងៃទី៥ ឧសភា ឆ្នាំ២០២៤។
អ្នកភូមិនគរក្រៅទទួលទឹកមន្តព្រះសង្ឃក្នុងពិធីបុណ្យភូមិនាថ្ងៃទី៥ ឧសភា ឆ្នាំ២០២៤។
សៀមរាប៖ អ្នកភូមិនគរក្រៅ ដែលស្ថិតនៅខាងជើងខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ បាន ប្រារព្ធពិធីបុណ្យភូមិ នៅទីទួលបុរាណមួយដែលអ្នកភូមិហៅថា «លោកតាអារក្សបាក់ក»។ រំលង៤ឆ្នាំមកហើយ គឺនៅឆ្នាំ២០១៩ ដែលអ្នកភូមិខានធ្វើពិធីបុណ្យនេះ។ តាមលោកអាចារ្យ ប្រុក ហេង នេះជាទំនៀមពីបុរាណរបស់អ្នកភូមិ ដែលធ្វើឡើងក្នុងបំណងសុំសេចក្ដីសុខសប្បាយ រកស៊ីមានបាន និងបញ្ជៀសឧបទ្រព ឬជំងឺឈឺថ្កាត់ទាំងពួងកុំឱ្យកើតមានក្នុងភូមឋានទាំងមូល។ ពិធីនេះ ធ្វើរយៈពេលមួយយប់២ថ្ងៃ ដោយចូលរោងនៅរសៀលថ្ងៃទី៤ ហើយព្រឹកថ្ងៃទី៥ ឧសភា ដែលជាថ្ងៃបញ្ចប់ ក៏មានព្រះសង្ឃនិមន្តតាមរ៉ឺម៉កកង់បី ជិះជុំវិញវិញភូមិ ប្រោះព្រំទឹកមន្ត សុំសុខសិរីសួស្តីដល់អ្នកភូមិគ្រប់ៗគ្នាផងដែរ។
 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖
 




















Tag:
 បុណ្យភូមិ
  ភូមិនគរក្រៅ
  មរតកអរូបី
© រក្សាសិទ្ធិដោយ thmeythmey.com