ជាតិ
វីដេអូ
ចម្ការលោក ខៀវ សុខឡេង នៅត្បូងឃ្មុំ មានទុរេនដូនតាអាយុកាលជាងកន្លះសតវត្សរ៍
06, May 2024 , 3:59 pm        
រូបភាព
ដោយ៖ ជី ចំរ៉ុង 

ត្បូងឃ្មុំ៖ លោក ខៀវ សុខឡេង ជាម្ចាស់ចម្ការទុរេនជាង២០ហិកតា នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្រៅពីមានទុរេនច្រើនប្រភេទ លោក សុខឡេង បានរក្សាទុកទុរេនមានអាយុកាលជាងកន្លះសតវត្សរ៍ចំនួន៣ដើម ។ 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 

«ដូនតា» ជាឈ្មោះទុរេនដែលលោកសុខឡេង បានដាក់ឱ្យទុរេនអាយុកាលជាងកន្លះសតវត្សន៍ក្នុងចម្ការរបស់លោក។ កសិករវ័យ៦០ឆ្នាំរូបនេះ បានរក្សាទុកដើមទុរេនដូនតា មកដល់បច្ចុប្បន្នព្រោះចង់រក្សាទុកជាអនុស្សាវរីយ៍ និងទុកដល់កូនចៅជំនាន់ក្រោយ។ 
 
« ខ្ញុំនៅរក្សាទុក គឺទុកឱ្យក្មេងជំនាន់ក្រោយស្គាល់ មួយទៀតបទពិសោធខ្ញុំដាំដើមទុរេនដំបូងចេញពីដើមហ្នឹងដែរ»។ នេះជាការលើកឡើងរបស់ លោក សុខឡេង ដែលបានបន្ថែមថា ទោះបីទុរេនដូនតា​មានវ័យចំណាស់ តែផ្ដល់ទិន្នផលច្រើនរាល់ឆ្នាំ និងមានរសជាតិផ្អែមឆ្ងាញ់៕ 
 

Tag:
 លោក ខៀវ សុខឡេង
 ទុរេន
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com