ជាតិ
អត្ថបទពាណិជ្ជកម្ម
ចូលរួមជាមួយគ្នាក្នុងយុទ្ធនាការបើកបរដោយសុវត្ថិភាព "មួកសុវត្ថិភាពមួយ ជីវិតមួយ" 06, May 2024 , 4:48 pm
× ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ អេ អឹម ខេ បានចូលរួមយុទ្ធនាការបើកបរដោយសុវត្ថិភាព "មួកសុវត្ថិភាពមួយ ជីវិតមួយ" ដែលរៀបចំដោយ តូតាល់អេនើជី ក្រោមការចង្អុលបង្ហាញណែនាំពី ក្រសួងសាធារណការ និង ដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងមហាផ្ទៃ នាព្រឹកមិញនេះ។ យុទ្ធនាការនេះផងដែរធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកប្រើប្រាស់មួកសុវត្ថិភាពលើម៉ូតូដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយនេះគឺជាយុទ្ធនាការបើកបរប្រកបដោយសុវត្ថិភាពលើកទី៨ ដែលក្រុមហ៊ុន TotalEnergies នឹងធ្វើឡើងចាប់ពីថ្ងៃទី 6-10 ខែឧសភា ឆ្នាំ 2024។
ដើម្បីអបអរសាទរក្នុងយុទ្ធនាការនេះ អេ អឹម ខេ បានរៀបចំមួកសុវត្ថិភាពចំនួន ១០០មួកដើម្បីចែកជូនដល់អតិថិជនរបស់ អេ អឹម ខេ ទាំងអស់ដែលបានបើកគណនីកូនឆ្លាតជាមួយ អេ អឹម ខេ។ កាន់តែពិសេស អេ អឹម ខេ មានរៀបចំកាដូអនុស្សាវរីយ៍ជាច្រើនសម្រាប់ អតិថិជនដែលចូលមកលេងស្ដង់ អេ អឹម ខេផ្ទាល់ផងដែរ។
អតិថិជនអាចមកលេងស្ដង់ អេ អឹម ខេ នៅស្ថានីយ៍ប្រេងប្រេងឥន្ធនៈ តូតាល់ (TotalEnergies) បានទាំងប្រាំទីតាំងខាងក្រោម៖
គួរបញ្ជាក់ផងដែរថាទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) គឺជាផ្នែកមួយនៃផែនការអាជីវកម្មទីផ្សាររបស់យើង ចំពោះយុទ្ធនាការបើកបរដោយសុវត្ថិភាព គឺជាឱកាសដ៏ល្អមួយដើម្បីអប់រំប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយនេះជាឆ្នាំទី 3 ដែល អេ អឹម ខេ បានចូលរួមយុទ្ធនាការបើកបរដោយសុវត្ថិភាពនេះ។ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍។
© រក្សាសិទ្ធិដោយ thmeythmey.com